ព្រឹទ្ធាចារ្យ ប៉ែន ផាត អំពាវនាវរកជំនួយ ដើម្បីដឹកនាំថ្នាលយុវជនទៅប្រកួតនៅឡាវ តាមការអញ្ជើញរបស់ថៃ

ភ្នំពេញ៖ អតីតកីឡាករឆ្នើមទសវត្សទី៦០ លោកព្រឹទ្ធាចារ្យ ប៉ែន ផាន បានធ្វើការអំពាវនាវដល់សប្បុរសជនជួយជាថវិកា ដើម្បីសម្រួលមធ្យោបាយធ្វើដំណើរ ក្នុងការដឹកនាំក្រុមថ្នាលយុវជន ៣កម្រិតអាយុ(U-10, U-12, U-14) ចូលរួមប្រកួតពានរង្វាន់មិត្តភាពមួយ នៅប្រទេសឡាវ រយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែមិនាខាងមុខ តាមការអញ្ជើញរបស់ប្រទេសថៃ ។

លោក ប៉ែន ផាត បានបង្ហោះលើ Facebook ព្រឹកនេះថា «នៅថ្ងៃទី ១៧/១៨/១៩​​ ខែ០៣/១៧នេះ អ្នកបណ្ដុះបណ្ដាល​បាល់ទាត់​ប្រទេសថៃ Academy គេបាន​អញ្ជើញ ខ្ញុំឱ្យកីឡាករ​ អាយុ​ U​ ១០​ / U១២​/ និង U១៤​​ ដើម្បី​ទៅ ប្រកួត នៅប្រទេស​ឡាវ ដោយការ​ហូបចុកស្នាក់ ខោអាវ​ប្រកួត​គេអ្នកចេញ ហើយយើង​ចេញតែថ្លៃឡាន​ទៅមកតែប៉ុណ្ណោះ​​ ។ ប៉ុន្តែ​យើង​អត់ថ្លៃឡាន​ ដើម្បី​អនាគត​ក្មែងខ្មែររបស់​យើង​ទាំងនេះ ។ ខ្ញុំ​ ប៉ែន​ ផាត​​ សូម​ឲ ឯកឧត្ដម​ ៗ លោកៗ បងប្អូន​ជួយផង​ ផ្ដល់​ជាថវិការ​ដល់​លោក​គ្រូ​ Soum Sarith គឺអ្នកគ្រប់គ្រង តាមលេខ នេះ គឺ លេខ​​ ០១០២៣០៦៧៦​» ។

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ