West Ham: លោក Slaven Bilic និងជំនួយការ Nikola Jurcevic ត្រូវពិន័យម្នាក់ £8,000

អ្នកចាត់ការទូទៅក្លឹប West Ham លោក Slaven Bilic និងជំនួយការលោក Nikola Jurcevic ត្រូវពិន័យម្នាក់ £8,000 បន្ទាប់ពីបានទទួលកំហុសពីបទបង្ហាញអាកប្បកិរិយាមិនសមរម្យនៅក្នុងការប្រកួតជាមួយក្លឹប West Brom នៅកីឡដ្ឋាន London កន្លងទៅ។

លោក Bilic ត្រូវបានលោកអាជ្ញាកណ្តាល Michael Oliver បណ្តេញចេញពីតំបន់បច្ចេកទេសបន្ទាប់ពីបានបោះមេក្រូទូរទេស្សន៍ទៅនឹងដីក្រោយការតាមស្មើរបស់ក្រុមភ្ញៀវ West Brom នៅកីឡដ្ឋាន London Stadium នៅចុងម៉ោង។

ក្រោយការពិន័យនេះក្លឹប West Ham បានចេញសេចក្តីប្រកាសផ្លូវការថា៖​ លោក Bilic និងលោក Jurcevic សុទ្ធតែបានទទួលកំហុស។ ក្លឹបបានបន្តថា៖ “អ្នកចាត់ការទូទៅក្លឹប និងជំនួយការរបស់លោកនឹងមានវត្តមាននៅក្នុងការប្រកួត Premier League ជាមួយក្រុម Watford នៅថ្ងៃទី ២៥ កុម្ភៈ ខាងមុខនេះផងដែរ៕”

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ