កីឡាករឡាវ ២០ រូប និងកីឡាករកម្ពុជា ២ រូបត្រូវបាន AFC ដាក់ពិន័យហាមប្រលូកវិស័យបាល់ទាត់អស់មួយជីវិត!

កូឡាឡាំពួរ៖ យោងតាមការចុះផ្សាយរបស់សហព័ន្ធបាល់ទាត់ទ្វីបអាសុី (Asian Football Confederation) ឬ (AFC) បានឱ្យដឹងថា គណៈកម្មការវិន័យនៃស្ថាប័ននេះបានសម្រេចដាក់ពិន័យលើកីឡាករចំនួន ២២ រូបក្នុងនោះមានកីឡាករឡាវ ២០ រូប និងកីឡាករកម្ពុជា ២ រូបផងដែរ ដោយមិនអនុញ្ញាត្តឱ្យពួកគេប្រលូកក្នុងវិស័យបាល់ទាត់អស់មួយជីវិត បន្ទាប់ពីបានរកឃើញថា ពួកគេទាំងនេះមានកំហុសលើបទល្មើសកំណត់លទ្ធផលប្រកួតរួចមក ។

ក្នុងកីឡាករទាំងនោះមាន ១៥ រូបជាអតីតកីឡាករ ឬកីឡាករបច្ចុប្បន្ន ឡាវ ឬស្ថិតនៅក្រុម Lao Toyota FC និងបានបង្កកំហុសតាំងតែពីឆ្នាំ២០១៤ មកម្ល៉េះ ខណៈដែលកីឡាករកម្ពុជាទាំង​ ២ រូបគឺ Hang Sukonthea ដែលជាអតីតកីឡាករជម្រើសជាតិ និងម្នាក់ទៀតមានឈ្មោះថា ពាស សុធី ដែលជាគ្រូបង្គោលក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិតែម្តង ។ ចំណែកឈ្មោះនៃកីឡាករទាំង ២២ រូបមានដូចជា៖

Vathana Keodouangdeth
Odien Syharlad
Sitthideth Khanthavong
Anousay Noyvong
Thenthong Phonsettha
Soulasack Vongsengdeuan
Vongdalasene Sayoulasouk
Paseuthsack Souliyavong
Xaisongkham Champathong
Khouanta Sivongthong
Maitee
Dao Khotsaya
Soubandit Thammavong
Phoutthakone Keovongsa
Soulixay Inthasene
Seny Sangsuvanh
Hang Sukonthea
Peas Sothy

Saynakhonevieng Phommapanya (provisionally suspended in November 2016)
Chintana Souksavath (provisionally suspended in November 2016)
Moukda Souksavath (provisionally suspended in November 2016)
MPhatthana Syvilay (provisionally suspended in November 2016)

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ