All Star ថ្ងៃបិទ Soccer League រកបានជាង ២ម៉ឺនដុល្លារផ្ដល់ជូនគន្ធបុប្ឋាល្ងាចនេះ

ភ្នំពេញ៖ យោងតាមមន្ដ្រីគណៈកម្មការរៀបចំពានរង្វាន់ Soccer League ឆ្នាំ២០១៦ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈនេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងនាំយកមូលនិធិសប្បុរសធម៌ចំនួន ២២,៧៨៧ដុល្លារ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ឋា ខណៈថវិកាទាំងនេះ គឺទទួលបានពីការប្រកួតមិត្តភាពសប្បុរសធម៌រវាងក្រុម All Star ចាន់ វឌ្ឍនាកា និង All Star ប្រាក់ មុន្នីឧត្តម ក្នុងពិធីបិទពានរង្វាន់ Soccer League លើកទី៤ កាលពីចុងខែមករាកន្លងទៅ ។

ប្រភពខាងលើបានបញ្ជាក់ទៀតថា ថវិកាសប្បុរសធម៌ជាង ២ម៉ឺនដុល្លារខាងលើនេះ គឺបានមកពីការលក់សំបុត្រ និងសប្បុរសជននានា ដែលចូលរួមទស្សនាការប្រកួតបាល់ទាត់សប្បុរសធម៌រវាងក្រុម All Star ចាន់ វឌ្ឍនាកា និងក្រុម All Star ប្រាក់ មុន្នីឧត្តម ដែលមានការចូលរួមតារាចម្រៀង តារាកំប្លែង និងកីឡាករឆ្នើមៗ ក្នុងពិធិបីទការប្រកួតពានរង្វាន់ Soccer League លើកទី៤ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ