UEFA: PSG យកឈ្នះ Barcelona ៤-០ ក្នុងការប្រកួតយប់មិញនេះ

នៅក្នុងការប្រកួតពានរង្វាន់ UEFA Champions League វគ្គ ១៦ ក្រុមចុងក្រោយជើងទី ១ រវាងក្លឹបជើងឯកនៃលីកកំពូលនៃប្រទេស បារាំង PSG ទទួលក្លឹបជើងឯកនៃលីកកំពូល អេស្ប៉ាញ នោះ។ ក្លឹបម្ចាស់ផ្ទះបានលុតក្រុមភ្ញៀវយ៉ាងចាស់ដៃក្នុងលទ្ធផលរហូតដល់ទៅ ៤-០។

ក្លឹប PSG គ្រប់គ្រងការប្រកួតនេះស្ទើរតែទាំងមូលខណៈកីឡាករ Angel di Maria រកបានពីរគ្រាប់ឲ្យក្លឹប Paris St-Germain ដែលធ្វើឲ្យក្លឹប Barcelona កំពុងស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់ដែលនឹងធ្លាក់ចេញពីការប្រកួត Champions League វគ្គ quarter-finals ជាលើកដំបូងក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។

នៅក្នុងការប្រកួតដ៏ស្វិតស្វែងនេះក្លឹប PSG រកបានគ្រាប់ដំបូងនៅនាទីទី ១៨ នៅពេលដែលកីឡាករ Di Maria ស៊ុតបាល់ពិន័យ free-kick ចូលបានយ៉ាងល្អ។ ក្រោយមកកីឡាករ Julian Draxler រកបានមួយគ្រាប់បន្ថែមទៀតនៅនាទីទី ៤០ មុននឹងកីឡាករ Di Maria រកបានគ្រាប់បាល់ទី ២ នៅនាទីទី ៥៥។

ខ្សែប្រយុទ្ធឆ្នើមកីឡាករ Edinson Cavani រកបានគ្រាប់បាល់ទី ៤ បានសម្រេចដោយការស៊ុតបញ្ជូលទីយ៉ាងល្អនៅនាទីទី ៧១ ជួយឲ្យក្រុមម្ចាស់ផ្ទះយកឈ្នះក្នុងលទ្ធផល ៤-០ ក្នុងជើងទី ១ នេះ។

គួរបញ្ជាក់ផងដែរថា ក្រុមទាំងពីរនឹងត្រូវជួបគ្នាក្នុងជើងទី ២ នៅថ្ងៃទី ៨ មិនា ខាងមុខនេះ ខណៈនៅក្នុងប្រវិត្តសាស្រ្តនៃការប្រកួត Champions League គឺគ្មានក្រុមណាដែលអាចឡើងទៅវគ្គបន្តបានក្រោយចាញ់⁣⁣⁣ ៤-០ ក្នុងជើងទី ១ នោះទេ៕

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ