សម្លៀកបំពាក់កីឡា ៥០០​ សម្រាប់របស់ Home Sports ធ្វើជាកាដូថ្ងៃបុណ្យនៃក្ដីស្រឡាញ់

ភ្នំពេញ: នៅថ្ងៃទី ១៤ ខែ កុម្ភៈ ដែលជាថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ក្រុមហ៊ុនផ្ទះកីឡា (Home Sports) បាននាំយក សម្លៀកបំពាក់កីឡាចំនួន៥០០សម្រាប់ទៅប្រគល់ជូនអង្គការសង្គ្រោះកុមារក្រីក្រនៅអាស៊ីដែឬលមានទីតាំងនៅភូមិបឹងឈូកសង្កាត់គីឡូម៉ែត្រលេខ ៦ខ័ណ្ឌឬស្សីកែវ ។

លោកហេង ពន្លឺដែលជាតំណាងក្រុមហ៊ុនផ្ទះកីឡា(Home Sports)បានឲ្យដឹងថានេះគឺជាផ្នែកមួយដែលក្រុម ហ៊ុនរបស់លោកចូលរួមធ្វើសកម្មភាផ្លាស់ប្ដូរឥរិយាបទយុវវ័យកុំឲ្យយល់ច្រឡំទៅលើថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ថា ជាថ្ងៃបុណ្យសង្សារនោះ ។

លោកបន្តថាលោកធ្លាប់ផ្ដល់សម្ភារៈកីឡាដល់សាលា និង ក្រុមជាច្រើនហើយទាំងនៅរាជធានីភ្នំពេញ និង ខេត្តនានាតែនេះជាលើកដំបូងហើយដែលលោកផ្ដល់សម្ភារៈកីឡាឲ្យចំថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ។ សម្ភារៈដែល ផ្ដល់នោះមានឯកសណ្ឋានកីឡាចំនួន៥០០សម្រាប់ បាល់ទាត់ចំនួន ១០ សម្រោមដៃសម្រាប់បាល់ចំនួន ២ គូ ព្រមទាំង សម្ភារៈកីឡាមួយចំនួនទៀត ។ ជាមួយនឹងការផ្ដល់នូវសម្ភារៈកីឡានេះលោកហេង ពន្លឺបានសំណូមពរឲ្យសិស្សានុសិស្សខិតខំរៀនសូត្រ និង ចូលរួមលេងកីឡាហើយត្រូវចាកឆ្ងាយពីគ្រឿងញៀន និង អំពើរអបាយមុខផ្សេងៗ ។

លោកសាត សាម៉េតជានាយកសាលាបឋមសិក្សាបឹងឈូក និង ជានាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលកុមារ ក្រីក្របានមានប្រសាសន៍ថាអង្គការសង្គ្រោះកុមារក្រីក្រនៅអាស៊ីមាន ៣ ទីតាំងដែលទីតាំងទី ១គឺនៅភូមិបឹងឈូកនេះ ឯង ឯទីតាំង២ទៀតមួយនៅភូមិសំរោងជើងសង្កាត់សំរោងជើងខ័ណ្ឌព្រែកព្នៅ និង មួយទៀតនៅភ្នំបាសិទ្ធខ័ណ្ឌព្រែក ព្នៅដែរ ។ លោកបន្តថាសម្ភារៈកីឡាទាំងនេះក្រៅពីមួយចំនួនចែកនៅទីនេះសាខា ២ ទៀតក៏ត្រូវតែបែងចែកដល់ពួកគេ ដែរ ។


អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ