អ្នកប្រដាល់គុនបូរាណខ្មែរ ៣ រូបទំនងជាប្ដូរចេញពីក្រុមជម្រើសជាតិ

ភ្នំពេញ៖ អ្នកប្រដាល់គុនបូរាណខ្មែរចំនួន ៣ រូបក្នុងចំណោម ៦រូបដែលត្រូវសហព័ន្ធប្រដាល់គុនខ្មែរជ្រើសរើសសម្រាប់ប្រមូលផ្ដុំក្នុងក្រុមជម្រើសជាតិនោះទំនងជាត្រូវផ្លាស់ប្ដូរចេញវិញ ខណៈដែលសហព័ន្ធសម្រេចយកតែ៦ប្រភេទទម្ងន់ប៉ុណ្ណោះ ។ ដូច្នេះក្នុងចំណោម ៨ ប្រភេទទម្ងន់ដូចជា ៤៨គីឡូក្រាម,៥១គីឡូក្រាម, ៥៤គីឡូក្រាម, ៥៧គីឡូក្រាម, ៦០គីឡូក្រាម, ៦៣,៥០គីឡូក្រាម, ៦៧គីឡូក្រាម និង ៧១ គីឡូក្រាម ។ ហេតុនេះដើម្បីឲ្យមានយុត្តិធម៌សហព័ន្ធសម្រេចចិត្តបោះឆ្នោតជ្រើសរើសរកអ្នកប្រដាល់៦រូប ហើយបើនរណាបានទទួលការគាំទ្រនោះគេនឹងបានចូលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិតែម្តង ។គួររំលឹក មុនពេលបោះឆ្នោតឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានប្រាប់ទៅអ្នកដែលមានសិទ្ធិបោះឆ្នោតថាគួតែគាំទ្រដល់អ្នកមានសមត្ថភាពមានកម្ពស់ល្អ ឧស្សាហ៍ហ្វឹកហាត់ព្រោះពួកគេជាអ្នកត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ។ ជាលទ្ធផលនៃការបោះឆ្នោតកីឡាករដែលទទួលបានការគាំទ្រមានដូចជា៖ ហ៊ឹម សេរី ទម្ងន់ ៤៨គីឡូក្រាមរបស់ក្លិបតាព្រហ្មមានជ័យលើទម្ងន់៥១គីឡូក្រាម, ឡៅ ចិត្រាក្លិបទ័ពឆ័ត្រយោង៩១១, ម៉ាង សាម៉េតក្លិបការិយាល័យទី៥កងទ័ពជើងគោក, ឡុង សំណាងក្លិបសាលវ័ន្ដកីឡា, ឡៅ ចន្ទ្រាក្លិបទ័ពឆ័ត្រយោង៩១១,   ម៉ឺន សុភាសមាគមប្រដាល់ក្រសួងការពារជាតិទម្ងន់៧១គីឡូក្រាម ។  អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ពេលនេះស្រាប់តែលេចចេញនូវព័ត៌មានមកថាអ្នកប្រដាល់ ៣រូបនឹងត្រូវប្ដូរចេញតែសហព័ន្ធមិនបានប្រាប់ពីមូលហេតុឡើយ ។ អ្នកទាំង ៣ រូបដែលមានឈ្មោះក្នុងបញ្ជីដែលត្រូវប្ដូរចេញនោះមានឡៅ ចិត្រា, ម៉ាង សាម៉េត និង ឡុង សំណាង  ហើយបើតាមព័ត៌មានដែលលេចមកនោះថាឡៅ ចិត្រា ទំនងជាជំនួសដោយអ្នកប្រដាល់សែន រ៉ាដេត មកពីក្លិបអប្សរាគុនខ្មែរវិញ ។តាមពិតសែន រ៉ាដេត ជាអ្នកប្រដាល់វ័យក្មេងដ៏ល្បីល្បាញមួយរូបតែគេមិនបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិឡើយ នេះជាបញ្ហាដែលមិនអាចដោះស្រាយបានព្រោះអ្នកល្បីដែលមិនចូលរួមប្រកួតវាមិនខុសពីការមើលស្រាលព្រឹត្តិការណ៍ប្រកួតកីឡាជាតិឡើយ ។ ឯកឧត្តមអ៊ុក សិទ្ធិជាតិអគ្គនាយកីឡានៃក្រសួងអប់រំយុវជន និង កីឡាបានព្រមានតាំងពីមុនពេលបើកការប្រពេលនេះស្រាប់តែលេចចេញនូវពត៌មានមកថាអ្នកប្រដាល់៣រូបនឹងត្រូវប្ដូរចេញតែសហព័ន្ធមិនបានប្រាប់ពីមូលហេតុឡើយ ។ តាមពិតទៅសែន រ៉ាដេត គឺជាអ្នកប្រដាល់វ័យក្មេងដ៏ល្បីល្បាញមួយរូបតែគេមិនបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិឡើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ