គ្រូលីគលំដាប់ទី៣ ជប៉ុន នឹងបង្ហាញវត្តមាននៅកីឡដ្ឋាន RSN សប្ដាហ៍ក្រោយ

ភ្នំពេញ៖ គ្រូបង្វឹករបស់ក្លឹបបាល់ទាត់លំដាប់លីគទី៣ របស់ប្រទេសជប៉ុន គឺក្រុម Giravanz Kitakyushu នឹងចំណាយពេល ៣ថ្ងៃនៅកីឡដ្ឋាន RSN ចាប់ពីថ្ងៃទី២១-២៣ ខែកុម្ភះសប្ដាហ៍ក្រោយនេះ ដើម្បីចែករំលែកការបណ្ដុះបណ្ដាលដល់កីឡាករយុវជនកម្រិតអាយុក្រោម ១០ឆ្នាំ ១៣ឆ្នាំ និង ១៦ឆ្នាំ តាមរយះកម្មវិធីហ្វឹកហាត់ដែលណែនាំដោយលីគកំពូលជប៉ុន និងសហព័ន្ធបាល់ទាត់ជប៉ុន ក្នុងកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលមូលនិធិជប៉ុនសម្រាប់អាស៊ី និងក្លឹបភ្នំពេញក្រោន ។ នេះបើតាមការឲ្យដឹងពីលោក Andy Brouwer មន្ដ្រីព័ត៌មានក្លឹបបាល់ទាត់ភ្នំពេញក្រោន ។

លោក Andy បានបញ្ជាក់ថា កម្មវិធីនេះ គឺជាមួយការជ្រើសរើសរបស់ក្លឹបក្របខណ្ឌលីគកំពូលជប៉ុន J-League ដើម្បីផ្តល់ឱកាសទៅឲ្យបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ាន សម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍនឹងទទួលបានអត្ថប្រយោជន៍ទាំងកីឡាករវ័យក្មេង និងគ្រូបង្វឹករបស់ប្រទេសជប៉ុន ដែលបានចូលរួមក្នុងកម្មវិធីនេះ ។គួរបញ្ជាក់ថា ក្រុម Giravanz Kitakyushu មានមូលដ្ឋាននៅ Kitakyushu, ខេត្ត Fukuoka ដែលក្រុមនេះទើបត្រូវបានកាត់ចេញពីលីគលំដាប់ទី២ J-League 2 នៅចុងបញ្ចប់នៃរដូវកាលមុន ។ ហើយកម្មវិធីខាងលើ ក៏ជាយុទ្ធនាការផ្សព្វផ្សាយឲ្យដឹងថា ជប៉ុននឹងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិក នៅឆ្នាំ២០២០ និងកំពុងធ្វើឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីបង្កើនការផ្លាស់ប្តូរក្នុងវិស័យសិល្បៈ វិស័យអប់រំ ភាសា និងវិញកីឡា ដើម្បីជំរុញ នឹងកសាងទំនាក់ទំនងមានស្រាប់ជាមួយនឹងគ្រប់ប្រទេសនៅតំបន់អាស៊ានផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ