សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ចុះអនុស្សារណៈជាមួយភាគីសិង្ហបូរីដើម្បីពង្រឹងសមត្ថភាពកាន់តែខ្លាំង

ភ្នំពេញ៖ លោកទេព រិទ្ធីវិទ្ធអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានប្រាប់បណ្ដាញឃោសនាជាតិថា លោកទើបតែវិលត្រឡប់មកពីប្រទេសសិង្ហបូរីដែលនៅទីនោះលោកបានចុះអនុស្សារណៈ (MOU) ជាមួយមន្ត្រីជាន់ខ្ពស់កីឡានៃដែនដីកោះនេះផងដែរ ។ លោកបានបញ្ជាក់ថាសហព័ន្ធនីមួយៗសុទ្ធតែត្រៀមខ្លួនដើម្បីស៊ីហ្គេមឆ្នាំ២០២៣តែជាមួយនឹងការត្រៀមខ្លួននេះអ្នកខ្លះបានត្រឹមតែនិយាយឲ្យពីរោះប៉ុណ្ណោះ។ សម្រាប់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាដែលមានរូបលោកជាអគ្គលេខាធិការនោះលោកបានចុះMOU ជាមួយសហព័ន្ធកីឡាវាយកូនបាល់សិង្ហបូរី និងចុះ MOU ជាមួយរដ្ឋមន្ត្រីកីឡាសិង្ហបូរី ដែលជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ ។
ខ្លឹមសារនៃMOUនោះគឺកម្ពុជាសុំឲ្យប្រទេសសិង្ហបូរីជួយបណ្ដុះបណ្ដាលមន្ត្រីសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាដើម្បីត្រៀម SEA Games នៅឆ្នាំ២០២០ ដោយសហព័ន្ធកីឡាវាយកូនបាល់សិង្ហបូរី និងមន្ត្រីក្រសួងកីឡាសង្ហបុរីនឹងបញ្ជូនមន្ត្រីរបស់គេមកជួយបណ្ដុះបណ្ដាលដល់មន្ត្រីសហព័ន្ធវាយកូនបាល់កម្ពុជារហូតដល់ឆ្នាំ២០២៣ដែលជាឆ្នាំរៀបចំ SEA Games តែម្តង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ