ក្រុម U-16កម្ពុជា លត់ក្រុមឆាយនីសតៃប៉ិ ១០-០ ខណៈ U-15 ឈ្នះ ២-១

ភ្នំពេញ៖ ក្រុមយុវជនសាលាបាល់ទាត់កម្ពុជាក្រោមអាយុ ១៦ឆ្នាំ(U-1៦)កម្ពុជា បានយកឈ្នះក្រុមយុវជន U-17 Viking FC មកពីឆាយនីសតៃប៉ិយ៉ាងចាស់ដៃ ជាមួយនឹងលទ្ធផល ១០-០ ក្នុងជំនួបមិត្តភាពលើទីលានសាលាបាល់ទាត់ជាតិបាទីនាល្ងាចនេះ បន្ទាប់ពីក្រុម U-15សាលាបាល់ទាត់កម្ពុជា ក៏ទទួលបានជ័យជម្នះលើក្រុម U-16 Viking FC ដោយលទ្ធផល ២-១ នារសៀលថ្ងៃទី១០ ខែកុម្ភៈនេះផងដែរ ។

ពិតជាគួរឲ្យភ្ញាក់ផ្អើលសម្រាប់ក្រុម U-16កម្ពុជា ដែលប្រើប្រាស់តែធនធានកីឡាករក្នុងមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទីសុទ្ធ ហើយបានយកឈ្នះក្រុមកីឡាករមាឌធំៗ Viking FC ដល់ទៅ ១០-០ ។ ហើយនេះគឺជាលទ្ធផលដ៏ល្អប្រសើរមួយ មុននឹងក្រុម U-16កម្ពុជា ចេញទៅបោះជំរុំហ្វឹកហាត់នៅប្រទេសជប៉ុន ដើម្បីត្រៀមប្រកួតពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៧នាពេលឆាប់ៗខាងមុខ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ