កម្មវិធីThe Football Show សម្រាប់សប្តាហ៍នេះគឺកីឡាករ កែវ សុខផេង

កម្មវិធីដែលជាទីចាប់អារម្មណ៍ ជាពិសេសសម្រាប់អ្នកស្នេហាវិស័យកីឡាបាល់ទាត់ ដែលមានកីឡាករក្នុងដួងចិត្តរបស់ខ្លួន(Idol) និងសម្រាប់អ្នកគាំទ្ររបស់កីឡាករនីមួយៗ មានឱកាសក្នុងការបង្ហាញនូវអារម្មណ៍ ក៏ដូចជាជីវប្រវត្តិរបស់ខ្លួនក្នុងអាជីពជាកីឡាករបាល់ទាត់ ព្រមទាំងមានឱកាសជួបអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់ខ្លួនផងដែរ នោះគឺកម្មវិធី The Football Show។ ដោយក្នុងសប្តាហ៍នេះ កីឡាករ ដែលនឹងធ្វើជាភ្ញៀវកិត្តិយសនោះគឺ កីឡាករ កែវ សុខផេង ខ្សែប្រយុទ្ធកំពុងឡើងជើង រួមទាំងបានសម្រស់ ផ្លោះដល់មានអ្នកគាំទ្រកាន់តែកើនឡើងរបស់ភ្នំពេញក្រោន។ ដែលនឹងធ្វើការសម្ភាសន៍ក្នុងកម្មវិធីនេះដោយផ្ទាល់នៅស្ទូឌីយ៉ូស្ថានីយ៍ទូរទស្សន៍បាយ័នស្ទឹងមានជ៏័យ នាវេលាម៉ោង ១៤:០០ នាទីរសៀលថ្ងៃនេះ ហើយនឹងធ្វើការចាក់ផ្សាយនៅថ្ងៃស្អែកតាមកញ្ចក់ទូរទស្សន៍BTV News វេលាម៉ោង ២០:៣០ នាទីយប់៕

13

អត្ថបទ៖ បារាំង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ