Dimitri Payet & Memphis Depay រកបានគ្រាប់បាល់ដំបូងនៅ Ligue 1

កីឡាករសញ្ជាតិបារាំង Dimitri Payet និងកីឡាករសញ្ជាតិ ហូឡង់ Memphis Depay រកបានគ្រាប់ដំបូងរបស់ខ្លួននៅក្លឹបថ្មីតាំងពីបានផ្លាស់ប្តូរទៅលេងនៅលីកកំពូលបារាំង កាលពីខែមករាកន្លងមក។

អតីតខ្សែបម្រើរបស់ក្លឹប West Ham កីឡាករ Payet រកបានគ្រាប់បាល់ដំបូងដោយការស៊ុតបាល់ពីន័យ free-kick ជួយឲ្យក្លឹប Marseille យកឈ្នះលើក្រុម Guingamp ២-០ ខណៈដែលអតីតកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Depay បានផ្លាស់ប្តូរចូលនៅតង់ទី ២ ហើយក៏បានរកគ្រាប់បាល់ទី ៤ ឲ្យក្លឹប Lyon យកឈ្នះក្លឹប Nancy ក្នុងលទ្ធផល ៤-០។

ស្របពេលដែលក្លឹប Nice បន្តដាក់សម្ពាធទៅលើក្លឹបដែលកំពុងនាំមុខ Monaco ក្រោយយកឈ្នះ ១-០ ទៅលើក្លឹប St Etienne។

ពួកគេស្ថិតនៅលេខ ៣ ដែលមាន ៥២ ពិន្ទុ ដែលនៅពីក្រោយក្លឹបការពារដំណែងជើងឯក Paris St-Germain ខណៈពេលដែលក្រុមទាំងពីរកំពុងតែដេញពីក្រោយក្លឹប Monaco ៣ ពិន្ទុ៕

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ