Barcelona ឡើងវគ្គផ្តាច់ព្រ័ត្រ COPA DEL REY ទោះបីក្រុមទទួលកាតក្រហមពីរយប់មិញ

កីឡាករខ្សែប្រយុទ្ធឆ្នើម Luis Suarez រកបានគ្រាប់បាល់ ព្រមទាំងទទួលបានកាតក្រហមខណៈក្លឹប Barcelona ដែលមានកីឡាករតែ ៩ រូបឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey ក្រោយប្រកួតស្មើគ្នាជាមួយក្លឹប Atletico Madrid ដែលមានគ្នា ១០ រូបនៅកីឡដ្ឋាន Nou Camp កាលពីយប់មិញនេះ។

កីឡាករ Suarez រកបានគ្រាប់បាល់នៅនាទីទី ៤៣ មុននឹងកីឡាកររបស់ក្លឹប Barcelona កីឡាករ Sergi Roberto និងកីឡាករក្លឹប Atletico កីឡាករ Yannick Carrasco ត្រូវបណ្តេញចេញក្រោយទទួលបានកាតលឿងពីរ។ ក្រោយមកកីឡាករដែលបានផ្លាស់ប្តូរចូលក្នុងតង់ទី ២ Kevin Gameiro ស៊ុតបាល់ពិន័យ ១១ ម៉ែត្រមិនបានសម្រេចមុននឹងរកបានគ្រាប់បាល់តាមស្មើវិញនៅប៉ុន្មាននាទីក្រោយ។

កីឡាករ Suarez ទទួលបានកាតក្រហមនេះធ្វើឲ្យកីឡាកររូបនេះនឹងអវត្តមានក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ។

គួឬបញ្ជាក់ផងដែរថា ក្លឹប Barcelona ដែលជាក្រុមការពារដំណែងជើងឯកនឹងត្រូវជួបប្រកួតជាមួយ ក្លឹប Alaves ឬក្លឹប Celta Vigo នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ខណៈក្លឹបទាំងពីរនឹងធ្វើការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី ២ នៅយប់នេះ៕

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ