គួរឲ្យស្ដាយ! ភ្នំពេញក្រោន ចាញ់ Home United ធ្លាក់ពីពាន AFC Cup 2017

ភ្នំពេញ៖ ក្រុមបាល់ទាត់សម្បូរទៅដោយធនធានកីឡាករវ័យក្មេងភ្នំពេញក្រោន បានជ្រុះចេញពីការប្រកួតពានរង្វាន់ AFC Cup 2017 ហើយ បន្ទាប់ពីបន្ដប្រកួតចាញ់ក្រុមខ្លាំងរបស់សិង្ហបុរី Home United ដោយលទ្ធផល ៣-០ ក្នុងជំនួបជើងទី២ នៃវគ្គជម្រុះ Play-Off នៅលើទឹកដីរបស់ខ្លួន នាយប់ថ្ងៃទី០៧ ខែកុម្ភៈនេះ ខណៈកាលពីជើងទី១ ប្រកួតនៅកីឡដ្ឋាន RSN ភ្នំពេញក្រោន ចាញ់ ៤-៣ ។

បើសរុបការប្រកួត ២ជើងក្រុមភ្នំពេញក្រោន បានចាញ់ក្រុម Home United ដោយលទ្ធផល ៧-៣ ។ ជ័យជម្នះនេះ បានជួយក្រុម Home United ឡើងទៅវគ្គចែកពូលពានរង្វាន់ AFC Cup 2017 ហើយក៏សម្រេចតាមបំណងរបស់គ្រូបង្វឹកលោក Aidil Sharin ដែលប្ដេជ្ញាការពារមិនឲ្យរបូតគ្រាប់បាល់សូម្បីតែ ១គ្រាប់ពេលជួបក្រុមភ្នំពេញក្រោននេះដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ