EPL: លទ្ធផលសរុបក្រោយការប្រកួតសប្តាហ៍ទី ២៤ 

ការប្រកួតបាល់ទាត់ English Premier League រដូវកាល ២០១៦-២០១៧ បានឈានដល់ការប្រកួតសប្តាហ៍ទី ២៤ ហើយ។ សម្រាប់ការប្រកួតធំប្រចាំសប្តាហ៍នេះក្លឹបតោខៀវ Chelsea ដែលបានបើកកីឡដ្ឋាន Stamford Bridge នាទីក្រុង ឡុង របស់ខ្លួនដើម្បីទទួលគូរប្រកួតក្លឹបកាំភ្លើងធំ Arsenal នៅល្ងាចថ្ងៃសៅរ៍ ទី ៤ កុម្ភៈ វេលាម៉ោង ១៩:៣០ នាទីកាលពីម្សិលមិញនេះបានបញ្ចប់ទៅដោយក្រុមម្ចាស់ផ្ទះបានយកឈ្នះរហូតដល់ទៅ ៣-១។

រីឯការប្រកួតផ្សេងទៀតគឺក្លឹប Manchester United បានយកឈ្នះក្រុមម្ចាស់ផ្ទះក្លឹប Leicester City ក្នុងលទ្ធផល ៣-០។ ស្របពេលដែលក្លឹបហង្សក្រហម Liverpool ចាញ់ក្លឹប Hull City ២-០ ក្នុងការប្រកួតនាសប្តាហ៍នេះផងដែរ។ ចំណែកឯក្លឹប Manchester City វិញបានយកឈ្នះលើក្លឹប Swansea ក្នុងលទ្ធផល ២-១ ខណៈក្លឹប Tottenham ឈ្នះ Middlesbrough ១-០។

ការប្រកួតដែលមានគ្រាប់បាល់ច្រើនជាងគេកើតឡើងនៅក្នុងសប្តាហ៍នេះគឹជាការប្រកួតរវាងក្លឹប Everton ជាមួយនឹងក្លឹប Bournemouth ដោយក្រុមម្ចាសផ្ទះ Everton បានយកឈ្នះក្នុងលទ្ធផលរហូតដល់ទៅ ៦-៣។ ខាងក្រោមជាលទ្ធផលសរុបនៃប្រកួតសម្រាប់សប្តាហ៍ទី ២៤៕

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ