ក្រុមជម្រើសជាតិ កាមេរូន ឈ្នះជើងឯក Africa Cup of Nations ជាលើកទី ៥  

ក្រុមជម្រើសជាតិ កាមេរូន បានវាយបកយកឈ្នះលើក្រុមជម្រើសជាតិ អេហ្ស៊ីប ក្នុងលទ្ធផល ២-១ ដើម្បីឈ្នះជើងឯក Africa Cup of Nations ជាលើកទី ៥ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏រន្ធត់កាលពីយប់មិញនេះ។

កីឡាករ Vincent Aboubakar ដែលបានផ្លាស់ប្តូរចូលក្នុងតង់ទី ២ រកបានគ្រាប់បាល់ជ័យជម្នះឲ្យក្រុមជម្រើសជាតិ កាមេរូន មុនការប្រកួតបញ្ចប់ ២ នាទី។ កីឡាករ Nicolas Nkoulou ជាកីឡាករដែលរកបានគ្រាប់បាល់តាមស្មើឲ្យក្រុមជម្រើសជាតិ កាមេរូន ខណៈកីឡាករ Mohamed Elneny រកបានគ្រាប់បាល់នាំមុខឲ្យក្រុមជម្រើសជាតិ អេហ្ស៊ីប នៅនាទីទី ២២ ជាមួយនឹងការស៊ុតដ៏ល្អ។

ការឈ្នះជើងឯកនេះបានធ្វើឲ្យក្រុមជម្រើសជាតិ កាមេរូន ក្លាយជាក្រុមដែលជោគជ័យជាងគេទី ២ ក្នុងប្រវិត្តសាស្រ្ត​ បន្ទាប់ពីក្រុមជម្រើសជាតិ អេហ្ស៊ីប៕

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ