អ្នកគាំទ្រណាខ្លះទៅជូនដំណើរ Idol ចាន់ វឌ្ឍនា ឡើងយន្ដហោះទៅជប៉ុនសប្ដាហ៍ក្រោយ?

ភ្នំពេញ៖ ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា នឹងចាកចេញពពីកម្ពុជា ទៅបន្ដអាជីពជាមួយក្លឹបថ្មី Fujieda MYFC នៃលីគលំដាប់ទី៣ របស់ជប៉ុន នៅថ្ងៃទី១២ ខែកុម្ភៈខាងមុខនេះហើយ បន្ទាប់ពីបង្ហាញខ្លួនលើកចុងក្រោយជាមួយក្រុមបឹងកេតអង្គរ ពេលជួបក្រុម Lao Toyota ក្នុងទឹកដីនៃវគ្គជម្រុះពានរង្វាន់ AFC Cup 2017 កាលពីដើមសប្ដាហ៍កន្លងទៅ ។លោក បែ មករា អ្នកចាត់ការទូទៅនៃក្រុមបឹងកេតអង្គរ បានបង្ហើបឲ្យដឹងកាលពីពេលថ្មីៗកន្លងទៅថា កីឡាករជំនាញ់ជើងឆ្វេង ចាន់ វឌ្ឍនាកា ត្រូវឡើងយន្ដហោះទៅជប៉ុននាសប្ដាហ៍ក្រោយ ប៉ុន្ដែមិនទាន់ច្បាស់ម៉ោងធ្វើដំណើរនោះទេ ។ ប៉ុន្ដែនេះក៏ជាដំណឹងមួយ សម្រាប់អ្នកគាំទ្រ វឌ្ឍនាកា ដើម្បីត្រៀមខ្លួនជូនដំណើរ Idol របស់ពួកគេផងដែរ ។ តើអ្នកគាំទ្រណាខ្លះ នឹងទៅជូនដំណើរអតីតយុវជនក្លឹបព្រះខ័នរាជស្វាយរៀងរូបនេះ?សូមរំឮកថា ចាន់ វឌ្ឍនាកា ត្រូវបានក្លឹបបឹងកេតអង្គរ ប្រកាសផ្ទេរទៅក្លឹប Fujieda របស់ជប៉ុនកាលពីពេលថ្មីៗកន្លងទៅ ក្នុងលក្ខខណ្ឌខ្ចីមួយឆ្នាំ ក្នុងឆ្នាំ២០១៧នេះ ប៉ុន្ដែមិនបានបង្ហើបឲ្យដឹងពីតម្លៃខ្លួននៃការផ្ទេរនោះទេ គ្រាន់តែលេចលឺព័ត៌មានថា វឌ្ឍនាកា ទៅទីនោះនឹងទទួលបានប្រាក់ខែប្រមាណខ្ទង់ម៉ឺនដុល្លារ ។ យ៉ាងណាមិញការចាកចេញរបស់កីឡាករមកពីខេត្តកំពតរូបនេះ ក៏ត្រូវបានគ្រូ និងកីឡាកររួមជាតិមួយចំនួន អបអរសាទរ និងជូនពរឲ្យទទួលបានជោគជ័យផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ