តក់ សោភ័ណ្ឌ មានឱកាសឡើងប្រកួតជាមួយថៃនៅអាស៊ីអាគ្នេយ៍នាថ្ងៃអាទិត្យនេះ

ភ្នំពេញ៖ អ្នកប្រដាល់តក់ សោភ័ណ្ឌមកពីក្លិបម្កុដរាជសីហ៍បន្ទាប់ពីធ្លាក់កូដជាងមួយឆ្នាំមកនោះ នឹងបង្ហាញខ្លួនសារជាថ្មីនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈខាងមុខ ដោយត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Den Phechhit លើសង្វៀនGanzberg របស់ SEA-TV ។នារយៈពេលកន្លងមក រូបគេបានប្រកួតជាមួយអ្នកប្រដាល់រួមជាតិតែប៉ុណ្ណោះហើយក៏មិនសូវបានទទួលជ័យជម្នះឡើយ ។តាមពិតរូបគេជាអ្នកប្រដាល់ចិត្តហ៊ានមួយរូបដែលមានរបៀបវ៉ៃល្អតែគេខ្វះភាពអំណត់ និងមិនពូកែការពារឡើយគឺស្ទើរតែគ្រប់ការប្រកួតគេតែងតែត្រូវគូប្រកួតវាយឲ្យមានរបួស ។ ចំពោះអ្នកប្រដាល់ថៃ Den Phechhit វិញគឺជាអ្នកប្រដាល់ដែលមិនអន់នោះទេ គេធ្លាប់ប្រកួតឈ្នះអ្នកប្រដាល់កម្ពុជាមាស ច័ន្ទមាន និងមានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៦១ដង និងចាញ់៧ដង ។ គេពូកែប្រើជើង និងកណ្ដាប់ដៃឯជង្គង់របស់គេក៏មិនស្រួលទប់ទល់ដែរ ។ ការប្រកួតនេះសោភ័ណ្ឌត្រូវការឈ្នះដើម្បីជាការទាក់ម៉ូយសម្រាប់ការប្រកួតលើកក្រោយទៀត ។ បើចាញ់គេអាចនឹងបាត់បង់ឱកាសកាន់តែច្រើនហើយ ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ