ឆ្នាំនេះ ៤ប្រភេទកីឡាដែលមានសក្ដានុពលមិនមានឈ្មោះប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ជាតិឡើយ

ភ្នំពេញ៖ នាឆ្នាំ២០១៧ ដែលជាឆ្នាំត្រូវត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ីនាពេលខាងមុខនោះ ក្រសួងអប់រំយុវជន និងកីឡា បានចេញនូវលិខិតជូនដំណឹងអំពីការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៧ ដោយជ្រើសរើសភាគច្រើនសុទ្ធតែប្រភេទកីឡាដែលមិនសូវមានសក្ដានុពលក្នុងការដណ្ដើមមេដាយពីព្រឹត្តិការណ៍ស៊ីហ្គេម ខណៈដែលប្រភេទកីឡាចំនួន៤ដែលមានសក្ដានុពលត្រូវបានអវត្តមាន ។យោងតាម​លិខិត​ឧទ្ទេសនាម​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ថ្ងៃទី​១៨ ខែមករាកីឡា​ទាំង​១០​ប្រភេទ​ដែល​ដាក់​ឲ្យ​រៀបចំ​ការប្រកួត​កីឡា​មហា​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៧ រួមមាន​សូ​ហ្វ​តិ​ន្នី​ស​,សី​ប៉ា​ក់តា​ក្រ​, ស្គី​ទឹកកក​, ទាញព្រ័ត្រ​, វូ​ស៊ូ​, យូ​ដូ​, វ៉ូ​វី​ណា​ម​, តេ​ក្វាន់​ដូ​(ITF), តុង​ហ្គី​ល​ម៉ូ​ដូ​, និង​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ និង​កា​នូ​កា​យ៉ាក់​។ គួររំលឹកថាប្រភេទ​កីឡា​ទាំងនេះ​សុទ្ធតែ​មិនបាន​ចូលរួម​ប្រកួត​កីឡា​ជាតិ​លើក​ទី​១​ឆ្នាំ​២០១៦​។ ទោះបី​ឆ្នាំនេះ​មិនមែនជា​ឆ្នាំ​ដែល​ត្រូវ​រៀបចំ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​ក៏ដោយ ប៉ុន្តែ​ប្រភេទ​កីឡា​សក្តានុពល​មួយចំនួន​ដូចជា តេ​ក្វាន់​ដូ WTF, ប៉េតង់​, ចំបាប់ និង​ល្បុក្កតោ​ជាដើមមិនមាន​វត្តមាន​ក្នុង​បញ្ជី​ឧទ្ទេសនាម​ការប្រកួត​កីឡា​មហាជន​នេះឡើយពោលគឺ​ប្រ​ភ​ទេ​កីឡា​ដែល​ចូលរួម​ប្រកួត​កីឡា​ជាតិ​លើក​ទី​១​កាលពី​ឆ្នាំ​២០១៦​។លិខិត​ឧទ្ទេសនាមរបស់ក្រសួងអប់រំបានបញ្ជាក់ថា ​៖«​សហព័ន្ធ​ត្រូវ​ទទួលខុសត្រូវ​លើ​ផ្នែក​បច្ចេកទេសដោយ​ធ្វើលិខិត​ស្នើសុំ​គោលការណ៍​រៀបចំ​ការប្រកួត ភ្ជាប់​មកជា​មួយ​នូវ​បទបញ្ជា និង​សេចក្តីជូនដំណឹង​ស្តីពី​ការរៀបចំ​ការប្រកួត​ប​ញ្ជូ​ន​មក​ក្រសួង​អប់រំតាមរយៈ​នាយកដ្ឋាន​កីឡា​ឲ្យ​បាន​មុន​ពីរ​ខែ​នៃ​ការប្រកួត​។ មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​-​ខេត្ត​ត្រូវ​សហការ​ជាមួយ​សមាគម​- ​ក្លិប​រៀបចំ​ការប្រកួតដើម្បី​ចម្រាញ់​ជ្រើសរើស​កីឡាករ​ដែលមាន​សមត្ថ​ភាព សម្រាប់​បញ្ជូន​ចូលរួម​ប្រកួត​ជើងឯក​នេះ​»​៕

អត្ថបទ៖ រ័ត្ន

មតិយោបល់

Sponsor

អត្ថបទថ្មីៗ