លោក អូន ព័ន្ធមុនីរ័ត្ន រៀបចំយុទ្ធសាស្ត្រដើម្បីឱ្យការ៉ាតេដូកម្ពុជាបានសិទ្ធិចូលរួមអូឡាំពិកឆ្នាំ២០២០ និងស៊ីហ្គេម២០២៣

ភ្នំពេញ៖ បន្ទាប់ពីទទួលបានតំណែងជាប្រធានសហព័ន្ធកីឡាការ៉ាតេដូកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ លោក​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជឿជាក់យ៉ាងមុតមាំថា លោកនឹងជំរុញប្រភេទកីឡាមួយនេះឱ្យបានសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ នៅ​ទីក្រុង Tokyo ប្រទេស​ជប៉ុន និង​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ២០២៣ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ឲ្យ​ទទួលបាន​ជោគជ័យ។
នេះជា​ក្តី​ស្រមៃ​ធំៗដែលលោកចង់ឃើញ ប៉ុន្តែ​មុន​ឈានទៅ​សម្រេចបាន​នូវ​ក្តី​សុ​បិ​ន្ត​នេះ លោកបានដាក់​ចេញ​នូវ​ផែនការអាទិភាពចំនួន ៤យ៉ាង​សម្រាប់​ជំរុញ​ដល់​ការអភិវឌ្ឍន៍​វិស័យ​កីឡា​កា​រ៉ា​តេ​ដូ​កម្ពុជាឲ្យ​មាន​ប្រសិទ្ធភាព​ និង​ការរីកចម្រើន​ឈានទៅរក​ភាពល្បីល្បាញ​លើ​ឆាក​អន្ដរជាតិ។ លោកបានមានប្រសាសន៍ថា៖ «ដើម្បីសម្រេចគោលដៅ យើងត្រូវរៀបចំផែនការទី១សហព័ន្ធ​ត្រូវ​រៀបចំ​ពង្រឹង​ស្ថាប័ន​ដឹកនាំ​ឲ្យ​បាន​រឹងមាំ  ទី២ រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ទីលាន​ហ្វឹកហាត់ ឲ្យ​បានល្អ​ប្រសើរ ទី៣ចងក្រង​នីតិវិធី រៀបចំ​ឲ្យ​បាន​នូវ​ក្រុម​ជម្រើសជាតិ ឲ្យ​បាន​ឆាប់រហ័ស និង​មាន​គុណភាព និង​ទី៤ ពង្រឹង​ផ្នែក​រដ្ឋបាល​កីឡាបណ្ដុះបណ្ដាល​គ្រូបង្វឹក កីឡាករ​ថ្នាល អាជ្ញាកណ្ដាល ចៅក្រម ថ្នាក់ជាតិ​និង​អន្ដរជាតិ។»លោកបន្តថា ត្រូវជំរុញ​ដល់​បណ្តុះបណ្តាល​ហ្វឹកហាត់​កីឡាករ​កីឡាការិនី​ជម្រើសជាតិ សម្រាប់​ត្រូវ​ទៅ​ប្រកួត​ជម្រុះដើម្បី​ទទួលបាន​សិទ្ធិ​ចូលរួម​ប្រកួត កីឡា​អូឡាំពិក ឆ្នាំ២០២០ នៅ​ទីក្រុង Tokyo ប្រទេស​ជប៉ុន។ មិនត្រឹមតែប៉ុណ្ណោះត្រូវបន្ត​ជំរុញ ដល់​ការជ្រើសរើស​យុវជន​ថ្នាល សម្រាប់​ការហ្វឹកហាត់​ត្រៀម កីឡា​ស៊ី​ហ្គេម​ឆ្នាំ២០២៣ដែល​ព្រះរាជណាចក្រ​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ