លោកវ៉ាត់ ចំរើន៖ ចំបាប់បុរាណរបស់កម្ពុជាអាចនឹងក្លាយជាបេតិកភណ្ឌពិភពលោកនាឆ្នាំក្រោយ!

ភ្នំពេញ៖ ថ្លែងនាពេលកន្លងទៅថ្មីៗនេះ លោកវ៉ាត់ ចំរើនប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និងជាអគ្គលេខាធិការនៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ភាគីកម្ពុជាបានស្នើដល់អង្គការ UNESCO ដើម្បីដាក់បញ្ចូលប្រភេទកីឡាបោកចំបាប់បុរាណរបស់ខ្មែរជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ខណៈដែលអង្គការមួយនេះនឹងត្រួតពិនិត្យមើលឯកសារៗនានាដែលសហព័ន្ធបានបញ្ជូនទៅ ។
លោក​បាន​ឲ្យ​ដឹងថា ការកំណត់​ដាក់បញ្ចូល​ចំបាប់​បុរាណ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោកនឹងធ្វើ​យ៉ាងយូរបំផុត​ត្រឹម​ដើមឆ្នាំ​ក្រោយ ដោយសហព័ន្ធនឹង​ចាត់​តាំង​ឲ្យ​អ្នកជំនាញ​រៀបចំ​ផ្ទុក​ឯកសារ​ពាក់ព័ន្ធ​ចំបាប់​បុរាណ និង​សរសេរ​ពី​ក្បួន​ច្បាប់​នៃ​ការប្រកួត​ឡើងវិញដើម្បី​សម្រេច​ដាក់បញ្ចូល​ប្រភេទ​កីឡា​មួយ​នេះ​ក្នុង​សម្បត្តិ​ពិភពលោកតែម្តង ។លោកបាន​បន្ថែមថា គ្រប់​សកម្មភាព​នៃ​ចំបាប់​បុរាណ​ត្រូវ​រក្សា​ទម្រង់​ដើម​ទាំងអស់​មិន​ថា ភ្លេង​គុនគ្រូ និង​សំលៀកបំពាក់​ជាដើម ដោយចំបាប់​បុរាណ​មាន​គោលដៅ​ចម្បង​ពីរ​គឺអភិវឌ្ឍ​ដើម្បី​លើកកម្ពស់​ចំបាប់​សម័យ និង​គោលដៅ​អភិរក្ស​រក្សា​ទម្រង់​ដើម ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ