Chelsea បន្តឈនៅកំពូលតារាងពិន្ទុក្រោយស្មើគ្នាជាមួយក្លឹប Liverpool យប់មិញ

ក្លឹបតោខៀវ Chelsea បានត្រឹមលទ្ធផលស្មើគ្នាជាមួយក្លឹប ហង្សក្រហម Liverpool នៅកីឡដ្ឋាន Anfield បន្ទាប់ពីការស៊ុតបាល់ពិន័យ ១១ ម៉ែត្ររបស់កីឡាករ Diego Costa ត្រូវបានសង្រ្គោះដោយអ្នកចាំទី Simon Mignolet តែទោះជាយ៉ាងណាតោខៀវ Chelsea នៅតែបន្តរក្សាគន្លាតពិន្ទុ ៩ ពិន្ទុ នៅកំពូលតារាងពិន្ទុនៃការប្រកួត Premier League ដដែល។

អ្នកចាំទីរបស់ក្លឹបហង្សក្រហម Mignolet បានលុបលាងកំហុសរបស់ខ្លួននៅក្នុងតង់ទី១ នៅពេលដែលខ្លួនធ្វេសប្រហែសផ្តល់ឱកាសឲ្យកីឡាករ David Luiz ស៊ុតបាល់ពិន័យ Free-Kick ចម្ងាយប្រមាណជា ២៥ ម៉ែត្របានសម្រេច។

ក្រោយការនាំមុខនេះ កីឡាករ Georginio Wijnaldum រកបានគ្រាប់បាល់តាមស្មើវិញឲ្យក្រុមម្ចាស់ផ្ទះក្រោយការប្រកួតតង់ទី ២ ចាប់ផ្តើមបានប្រមាណជា​ ១១ នាទី។ កាតស្មើនេះផងដែរបានបញ្ចប់ការចាញ់ ៣ ប្រកួតជាប់គ្នាក្នុងដីរបស់ខ្លួនរបស់ក្លឹបហង្សក្រហម Liverpool ផងដែរក្រោយត្រូវបានធ្លាក់ចេញពីការប្រកួត EFL Cup និង FA Cup៕

គួរបញ្ជាក់ផងដែរថា ក្រោយការស្មើគ្នានេះក្លឹបតោខៀវ Chelsea បន្តឈនៅកំពូលតារាងពិន្ទុសរុបដែលមាន ៥៦ ពិន្ទុ ខណៈក្លឹប Tottenham និង ក្លឹប Arsenal ឈនៅលេខ ២ និងលេខ ៣ ដែលមាន ៤៧ ពិន្ទុ និងហង្សក្រហម Liverpool ឈនៅលេខ ៤ មាន ៤៦ ពិន្ទុ។ ខាងក្រោមជាលទ្ធផលសម្រាប់ការប្រកួតនៅយប់មិញនេះ៖

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC , Premier league

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ