Asia Pre-Season: ថ្ងៃនេះទ័ព ប៉ះក្រុមសិង្ហបុរី ខណៈស្វាយរៀង ជួបក្រុមម៉ាឡេស៊ី

ភ្នំពេញ៖ ពានរង្វាន់បាល់ទាត់មិត្តភាពក្លឹបអាស៊ី ឬ Asia Club Pre-Season Championship ឆ្នាំ២០១៧ ដែលរៀបចំដោយក្លឹបក្រសួងការពារជាតិ នឹងចាប់ផ្ដើមប្រកួតនាល្ងាចនេះហើយ ដោយក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ ត្រូវជួបក្រុម Warriors មកពីសិង្ហបុរី និងក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុម Petaling Jaya Rangers របស់ម៉ាឡេស៊ី នៅលើទីលានពហុកីឡដ្ឋានជាតិតែមួយគត់ នាវេលាម៉ោង ៣រសៀល និងម៉ោង ៧យប់នេះ ។

លោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមក្រសួងការពារជាតិ និងលោក ខេន សុខុម គ្រូជំនួយក្រុមព្រះខ័នរាជស្វាយរៀង សុទ្ធតែចាត់ទុកព្រឹត្តិការណ៍អន្ដរជាតិនេះ គឺជាការត្រៀមខ្លួនដ៏សំខាន់ សម្រាប់លីគកំពូលកម្ពុជា រដូវកាលថ្មី និងពានសម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup ឆ្នាំ២០១៧ តាមរយៈការប្រកួតមិត្តភាព និងផ្លាស់ប្ដូរបទពិសោធន៍ជាមួយបណ្ដាលក្លឹបក្នុងតំបន់ ។ នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត នៅសណ្ឋាគារហ៊ីម៉ាវ៉ារីពីម្សិលមិញ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ