កម្ពុជាគិតគូពីការដាក់ចំបាប់បូរាណខ្មែរទៅក្នុងបញ្ជីបេកតិកភណ្ឌអរូបិយពិភពលោក

ភ្នំពេញ៖ ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានបញ្ជាក់ទៅអនុប្រធានសហព័ន្ធរបស់លោកគឺលោក Casey Barnett ឲ្យចាត់ចែងដើម្បីដាក់ចំបាប់បូរាណខ្មែរទៅក្នុងបញ្ជីបេតិកភ័ណ្ឌអរូបិយពិភពលោក ។ ឯកឧត្តមក៏បានប្រាប់ទៅគ្រូចាស់ៗ ឱ្យរួមគ្នាស្រាវជ្រាវពីចំបាប់បូរាណ រកទឡ្ហីករណ៍(អំណះអំណាង)ដើម្បីយកទៅអះអាងជាមួយ Unesco អំពីប្រវត្តិនៃកីឡាចំបាប់បូរាណនេះ ក៏ដូចជាត្រូវរកទីតាំងដែលកកើតចំបាប់បូរាណនេះ កាលបរិច្ឆេទនៃការកកើតឧបករណ៍ភ្លេង សម្លៀកបំពាក់ពេលប្រកួត និងការរាំរបស់អ្នកដែលប្រកួតឈ្នះ ។

ជាមួយគ្នានេះ ក្រុមការងារត្រូវតែស្រាវជ្រាវឲ្យបានច្បាស់លាស់អំពីក្បាច់រាំតើមានប៉ុន្មានកត់ត្រាឲ្យបានច្បាស់លាស់ បន្ទាប់មកស្រាវជ្រាវហើយត្រូវពិនិត្យមើលទម្រង់ដើមរបស់ចំបាប់បូរាណនោះឲ្យបានច្បាស់លាស់ដើម្បីអភិរក្ស និងទុកវាជាឯកសារសម្រាប់អ្នកជំនាន់ក្រោយ ។ គួរបញ្ជាក់ថានៅខែមីនាខាងមុខនេះល្បុក្កតោនឹងត្រូវ Unesco ពិនិត្យមើលឯកសារនានាដែលកម្ពុជាបញ្ជូនទៅឲ្យ ហើយរំពឹងថាក្បាច់គុនបូរាណមួយនេះនឹងត្រូវអង្គការពិភពលោកដាក់បញ្ចូលជាសម្បត្តិវប្បធម៌អរូបិយសម្រាប់មនុស្សជាតិជាមិនខាន ។ សម្រាប់ចំបាប់បូរាណខ្មែរត្រូវតែចំណាយពេលធ្វើឲ្យបានដើម្បីឱ្យអង្គការ Unesco ពិនិត្យមើលដំណាលគ្នាតែម្ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ