ការពារជាតិបញ្ចប់បេសកកម្មលើទឹកដីថៃ ដោយមិនស្គាល់ពាក្យឈ្នះ!

ភ្នំពេញ៖ ក្រុមបាល់ទាត់ក្រសួងការពារជាតិរបស់កម្ពុជា បានបញ្ចប់បេសកកម្មប្រកួតលក្ខណៈទេសចរណ៍ នៅលើទឹកដីប្រទេសថៃហើយ ខណៈការប្រកួតមិត្តភាពចុងក្រោយជាមួយក្រុមសមាជិកលីគលំដាប់ទី២ របស់ថៃ ARMY United កាលពីល្ងាចថ្ងៃទី២៦ ខែមករានេះ គឺបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២ ។

នេះគឺជាលទ្ធផលដ៏ល្អប្រសើរជាងគេ ក្នុងចំណោម ៣ប្រកួត ដែលក្រុមក្រសួងការពារជាតិ បានណាត់ក្រុមថៃប្រកួតមិត្តភាព ដើម្បីពង្រឹងសមត្ថភាពត្រៀមការពារតំណែងជើងឯកពាន Hun Sen Cup និងដណ្ដើមជើងឯកលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ ដែលគ្រោងចាប់ផ្ដើមនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ ។

សម្រាប់លទ្ធផលបើកឆាក ២ប្រកួតដំបូង គឺក្រុមក្រសួងការពារជាតិ បានប្រកួតចាញ់ក្រុមសមាជិកលីគកំពូលថៃ Buriram United ដោយលទ្ធផល ៣-០ កាលពីថ្ងៃទី២២ ខែមករា មុនបន្ដប្រកួត ចាញ់ក្រុម សមាជិក លីគលំដាប់ ទី៣ របស់ថៃ Udorn Thani ដោយលទ្ធផល ២-១ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ