អ្នកចាំទីលំដាប់លេខ១ របស់សិង្ហបុរី ចូលរួមជាមួយក្រុម Home United ដែលត្រូវប៉ះភ្នំពេញក្រោន នៅថ្ងៃទី៣០ នេះ

សិង្ហបុរី៖  អ្នកចាំទីឆ្នើមរបស់សិង្ហបុរី Hassan Sunny បានសម្រេចចិត្តចូលរួមជាមួយក្រុម Home United ដែលជាក្រុមដ៏ជោគជ័យមួយនៃដែនដីកោះមួយនេះ បន្ទាប់ពីបានចំណាយពេលវេលាកាលពីរដូវកាលមុនជាមួយក្រុម Army United របស់ប្រទេសថៃរួចមក ។

ការចូលរួមនេះគឺជាការបន្ថែមកម្លាំងដ៏សំខាន់សម្រាប់ក្រុមជើងឯកលីគកំពូលសិង្ហបុរី ២ ជំនាន់ដែលមានរហស្សនាមថា Red Galaxy ខណៈដែលក្រុមនេះកំពុងតែត្រៀមខ្លួនដើម្បីជួបជាមួយក្រុមភ្នំពេញក្រោនរបស់កម្ពុជាសម្រាប់ព្រឹត្តិការណ៍ AFC Cup នាថ្ងៃទី៣០ ខែមករា ខាងមុខ ។ កីឡាករ Hassan Sunny ត្រូវបានបណ្តាញសារព័ត៌មានអង់គ្លេស The Telegraph ដ៏ល្បីល្បាញផ្តល់មានថាជា «អ្នកចាំទីលេខ១ របស់សិង្ហបុរី» និងស្ថិតនៅក្នុងចំណាត់ទី១៨ នៃបញ្ជីឈ្មោះអ្នកចាំទីឆ្នើមរបស់ពិភពលោកកាលពីអំឡុងខែមេសា ឆ្នាំ២០១៦ កន្លងទៅ​ ៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ