កីឡាករ Usain Bolt បាត់បង់មេដាយមាសអូឡាំពិកមួយគ្រឿងក្រោយមិត្តរួមក្រុម Nesta Carter ធ្វើតេស្តវិជ្ជមានចំពោះសារធាតុហាមឃាត់

កីឡាករ Usain Bolt នឹងត្រូវប្រគល់មេដាយមាសអូឡាំពិកមួយគ្រឿងក្នុងចំណោម ៩ គ្រឿង បន្ទាប់ពីមិត្តរួមជាតិ ចាម៉ៃកា កីឡាករ Nesta Carter ធ្វើតេស្តវិជ្ជមានចំពោះសារធាតុហាមឃាត់។

កីឡាករ Carter ស្ថិតនៅក្នុងក្រុមប្រទេស ចាម៉ៃកា ក្នុងការឈ្នះមេដាយមាសអូឡាំពិក នាទីក្រុង ប៉េកាំង​ក្នុងវិញ្ញសារ 4x100m នៅឆ្នាំ ២០០៨។

កីឡាកររូបនេះស្ថិតនៅក្នុងចំណោមកីឡាករ ៤៥៤ រូបដែលត្រូវបានជ្រើសរើសដោយ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ International Olympic Committee (IOC) កាលពីឆ្នាំមុន ហើយទទួលបានលទ្ធផល វិជ្ជមានក្នុងការប្រើប្រាស់សារធាតុហាមឃាត់ methylhexaneamine.

កីឡាករ Bolt វ័យ ៣០ រូបនេះឈ្នះមេដាយមាសអូឡាំពិក ៣ ក្នុងព្រឹត្តិការណ៍អូឡាំពិក ៣ ជាប់គ្នា បន្ទាប់ពីធ្វើការប្រកួតនៅទីក្រុង Rio រួចកាលពីរដូវក្តៅមុននេះ។

គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះឈ្នះមេដាយមាសក្នុងវិញ្ញសារ 100m, 200m និង 4x100m បន្ទាប់ពីទទួលបានជោគជ័យនៅឆ្នាំ ២០០៨ និង ២០១២។

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ