សម្ដេចតេជោជំរុញចៅៗ ឲ្យលេងកីឡាយ៉ាងតិច ២ប្រភេទ និងបង្ហាញទម្រង់លេងប្រចាំត្រកូលហ៊ុន

ភ្នំពេញ៖ ទន្ទឹមជាមួយការប្រកាសចង់បង្កើតក្រុមបាល់ទាត់ត្រកូលហ៊ុន ១ក្រុមហើយនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការជំរុញចៅៗរបស់សម្ដេចត្រូវចេះលេងកីឡាយ៉ាងតិច ២ប្រភេទកីឡា គឺកីឡាបាល់ទាត់ និងកីឡាបាល់ទះ ។ ការថ្លែងបែបនេះ គឺក្នុងឱកាសសម្ដេចទទួលបានពាន «ប្រធានគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ IOC President’s Trophy» ពីគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ នៅវិមានសន្ដិភាព កាលពីម្សិលមិញ ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា៖ «ចៅៗរបស់ខ្ញុំ ត្រូវចេះយ៉ាងតិចបំផុត ២ប្រភេទកីឡា គឺបាល់ទាត់ និងបាល់ទះ ប៉ុន្ដែអាចមានអ្នកខ្លះចេះលើសពីនេះ…តែយ៉ាងណាចៅម្នាក់ ត្រូវចេះលេងទាំងពីរ ពោលគឺក្រុមបាល់ទាត់ ក៏ចេះលេងបាល់ទះ ហើយក្រុមបាល់ទះ ក៏ចេះលេងបាល់ទាត់ ។ លើសពីនេះសម្ដេចតេជោ ហ៊ុន សែន ក៏បង្ហាញពីទម្រង់ សម្រាប់ក្រុមបាល់ទាត់ត្រកូលហ៊ុនទៀតផង គឺ ៣-៥-២ ដែលជាទម្រង់លេងត្រៀមដល់ស៊ីហ្គេម ឆ្នាំ២០២៣ ពេលកម្ពុជាធ្វើម្ចាស់ផ្ទះតែម្ដង ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ