បឹងកេតសម្រេចនាំយក Paul Omogba ត្រឡប់មកវិញ ប៉ុន្ដែ…!

ភ្នំពេញ៖ កីឡាករនីហ្សេរីយ៉ា Esoh Paul Omogba ដែលបានផ្លាស់ទៅលេងឲ្យក្លឹប Yadanbon FC របស់មីយ៉ាន់ម៉ា កាលពីចុងឆ្នាំ២០១៦កន្លងទៅ បានត្រឡប់មកជួយក្លឹបបឹងកេតអង្គរជាថ្មីវិញហើយ ប៉ុន្ដែខ្សែបម្រើឆ្នើមរូបនេះ មិនទាន់ប្រាកដបានជួយបឹងកេត នៅក្នុងការប្រកួតជម្រុះវគ្គ Play-Off នៃពានរង្វាន់ AFC Cup 2017 នាចុងខែនេះនៅឡើយទេ ។ លោក បែ មករា អ្នកចាត់ការទូទៅក្លឹបបឹងកេតអង្គរ បានបញ្ជាក់ថា ការនាំយកខ្សែបម្រើ Esoh Paul Omogba គឺដោយសារការធ្វើមិនបានល្អក្នុងមួយរយៈពេលចុងក្រោយមកនេះ ។
សម្រាប់ការបង្ហាញលើទឹកដីកម្ពុជាថ្មីនេះដែរ Paul Omogba បានចុះកិច្ចសន្យាមួយរដូវកាលទៀត ជាមួយក្លឹបបឹងកេត ប៉ុន្ដែដោយសារភាគីក្លឹបមីយ៉ាន់ម៉ា មិនទាន់បញ្ជូនឯកសារមកបឹងកេតអង្គរនោះ Paul Omogba មិនច្បាស់បានលេងនៅពាន AFC Cup 2017 នោះទេ ។ គួរបញ្ជាក់ថា បច្ចុប្បន្នក្លឹបបឹងកេតអង្គរ កំពុងត្រៀមខ្លួនជួបក្រុម Lao Toyota ដើម្បីដណ្ដើមកៅអីវគ្គចែកពូលនៃពាន AFC Cup 2017 ។ ក្រុមទាំងពីរត្រូវជួបគ្នាជើងទី១ នៅលើទីលានពហុកីឡដ្ឋានជាតិ ទឹកដីកម្ពុជា នាថ្ងៃទី៣១ ខែមករានេះ បន្ទាប់មកទើបប្រកួតកាត់សេចក្ដីចុងក្រោយ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ