ប៉ារ៉ាឡាំពិកកូរ៉េខាងត្បូងនឹងបើកវគ្គបណ្តុះបណ្តាលដល់កីឡាករ-កីឡាការិនី កម្ពុជា

ភ្នំពេញ៖គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកូរ៉េខាងត្បូងបានចុះត្រួតពិនិត្យទីលានជាច្រើនក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកដើម្បីត្រៀមរៀបចំវគ្គបណ្តុះបណ្តាលដល់ក្រុមកីឡាករ-កីឡាការិនីជនពិការកម្ពុជាចំនួន៨ប្រភេទកីឡាសម្រាប់ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាប៉ារ៉ាហ្គេមនៅប្រទេសម៉ាឡេស៊ីនាពេលខាងមុខនេះ។ លោកយីវាសនាអគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានមានប្រសាសន៍ថាគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកូរ៉េខាងត្បូងដែលដៃគូយ៉ាងស្អិតល្មួតរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានោះនៅពេលនេះពួកគេនឹងជួយបើកវគ្គបណ្តុះបណ្តាលដល់ក្រុមកីឡាករកីឡាការិនីជនពិការកម្ពុជាចំនួន៨ប្រភេទកីឡាទាំងប្រភេទកីឡាថ្មី និងកីឡាចាស់សម្រាប់ត្រៀមខ្លួនការប្រកួតកីឡាប៉ារ៉ាហ្គេមនៅប្រទេសម៉ាឡេស៊ី។

លោកអគ្គលេខាធិការបានបន្តថា វគ្គបណ្តុះបណ្តោលនេះនឹងចាប់ផ្តើមជាផ្លូវនៅថ្ងៃទី២៦រហូតដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០១៧ ចំពោះគម្រោងដែលត្រូវរៀបចំក្នុងពហុកីឡដ្ឋានជាតិអូឡាំពិករួមមាន ទីលានបាល់ទាត់ ទីលានបាល់ទះ ដំបូលទូកវាយកូនឃ្លីលើតុ និងកន្លែងមួយចំនួនទៀតផងដែរ ។ គួរបញ្ជាក់ថា សម្ភារៈសម្រាប់ហ្វឹកហាត់ជាច្រើនប្រភេទត្រូវបានភាគីកូរ៉េជួយដល់កីឡាជនពិការកម្ពុជាដើម្បីហ្វឹកហាត់ឲ្យបានទាន់រដូវប្រកួត ASEAN Para Games លើកទី៩នាឆ្នាំ២០១៧នេះ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ