ពាន Hun Sen Cup ថ្ងៃនេះមាន ៣ប្រកួត តែព្រៃវែងត្រូវការឈ្នះ ដើម្បីឈរកំពូលតារាង

ភ្នំពេញ៖ ពានរង្វាន់ Hun Sen Cup រដូវកាលថ្មី ដំណាក់កាលទី១ បានឈានដល់ការប្រកួតសប្ដាហ៍ទី២ ហើយ នៅរសៀលថ្ងៃទី២៥ ខែមករានេះ ដោយមាន ៣ប្រកួតត្រូវជួបគ្នាលើទីលានបណ្ដាលខេត្តផ្សេងៗគ្នា ក្នុងនោះពូលA ខេត្តកំពង់ស្ពឺ បើកកីឡដ្ឋានខេត្តទទួលខេត្តតាកែវ, ពូលB ខេត្តព្រៃវែង ប៉ះក្រុមម្ចាស់ផ្ទះខេត្តត្បូងឃ្មុំ និងពូលF ខេត្តមណ្ឌលគិរី បើកទ្វាទទួលខេត្តស្ទឹងត្រែង ។

សម្រាប់ពូលA និងពូលF គឺជាការប្រកួតបើកឆាករបស់ពួកគេ ប៉ុន្ដែក្រុមក្នុងពូលទាំងពីរ សុទ្ធតែឡើងដោយស្វ័យប្រវត្តិទៅហើយ គ្រាន់ត្រូវការប្រកួតយកលេខ១ និងលេខ២ ក្នុងពូលប៉ុណ្ណោះ ព្រោះពូលនីមួយៗមានតែ ២ក្រុម ។ ចំណែកពូលB គឺមាន ៣ក្រុម តែខេត្តព្រែវែង បានលត់ខេត្តកណ្ដាល ៧-៣ មួយប្រកួតទៅហើយ ដូច្នេះខេត្តព្រៃវែង ត្រូវការឈ្នះជំនួបជាមួយម្ចាស់ផ្ទះខេត្តត្បូងឃ្មុំនេះទៀត ទើបអាចរក្សាតំណែងកំពូលតារាងរបស់ខ្លួនបាន ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ