១៨សហព័ន្ធកីឡាជាតិ ផ្ញើលិខិតមក NOCC ដើម្បីអបអរសម្ដេចហ៊ុន សែន ទទួលពានរង្វាន់ពី IOC ថ្ងៃស្អែកនេះ

ភ្នំពេញ៖ បណ្ដាសហព័ន្ធកីឡាជាតិចំនួន១៨  បានផ្ញើលិខិតអបអរសាទរមកទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) តាំងពីដើមខែមករា ពោលគឺភ្លាមៗបន្ទាប់ពីNOCC បានប្រកាសថាសម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជាបានទទួលបានពានរង្វាន់ «ប្រធានគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ IOC » បន្ទាប់ពីសម្ដេចបានខិតខំប្រឹងប្រែងឧបត្ថម្ភគាំទ្រ និងជំរុញវិស័យកីឡាកម្ពុជាឲ្យរីកចម្រើនក៏ដូចជាជួយគាំទ្រដល់ចលនាអូឡាំពិក ឆ្ពោះទៅរកការកសាងពិភពលោកមួ ប្រកបដោយសន្តិភាព និងល្អប្រសើរតាមរយៈកីឡានិងឧត្តមគតិអូឡាំពិក។

បើតាមមន្ត្រីព័ត៌មានរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា បណ្ដាសហព័ន្ធកីឡាជាតិដែលបានផ្ញើលិខិតអបអរសម្ដេចបានទទួលពាននោះមាន សហព័ន្ធតេក្វាន់ដូ ITF, សហព័ន្ធកីឡាការ៉ាតេដូកម្ពុជា, សហព័ន្ធកីឡាឡើងភ្នំកម្ពុជា,​ សហព័ន្ធរាំកម្ពុជា, សហព័ន្ធកីឡាហាប់គីដូកម្ពុជា, ខេមរៈសហព័ន្ធតេក្វាន់ដូ WTF, ​សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា, សហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា, សហព័ន្ធកីឡាបាល់ទះកម្ពុជា , សហព័ន្ធកីឡាវាយសីកម្ពុជា , សហព័ន្ធទាញព្រ័ត្រកម្ពុជា , សហព័ន្ធបាល់ទាត់កម្ពុជា , សហព័ន្ធទ្រីយ៉ាត្លុងកម្ពុជា , សហព័ន្ធគុនដាវកម្ពុជា , សហព័ន្ធកីឡាបាល់បោះកម្ពុជា , សហព័ន្ធកីឡាហែលទឹកកម្ពុជា , សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា , សហព័ន្ធកីឡាស្គីទឹកកកកម្ពុជា , ។ ​ ​

ទាំង១៨សហព័ន្ធកីឡាជាតិដែលបានផ្ញើលិខិតមក NOCC សុទ្ធតែបាន បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍន៍គ្រប់ប្រភេទកីឡាជាតិដែលកន្លងមកសម្ដេចតែងចំណាយថវិកាផ្ទាល់របស់សម្ដេចដើម្បីលើកទឹកចិត្តដល់ការខិតខំរបស់កីឡាករ ជម្រើសជាតិគ្រប់កម្រិត ។ ប្រភពដដែលបានបន្តថា លោកបណ្ឌិត ថូម៉ាស់ បាច់ (Thomas Bach) ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ នឹងចាត់តាំង លោក សឺ មៀង Ser Miang សមាជិកប្រតិបត្តិគណៈកម្មាធិការអូឡាំពិកអន្តរជាតិជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ដើម្បីប្រគល់ពានរង្វាន់ ប្រធានគណៈ-កម្មាធិការអូឡាំពិកអន្តរជាតិ នេះ ជូន សម្តេចតេជោនាយករដ្ឋមន្រ្តី នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ១៥:៣០ នាទី ស្អែកនេះ នៅវិមានសន្តិភាព ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ