ក្លឹបបាល់ទាត់វេស្ទើនភ្នំពេញ នឹងចំណាយថវិកាជាង ១០០០០ដុល្លារដើម្បីជុសជុលទីលានត្រៀមរដូវកាលថ្មី

ភ្នំពេញ៖ យោងតាមការប្រកាសរបស់ក្លឹបបាល់ទាត់វេស្ទើនភ្នំពេញបានឱ្យដឹងថា ក្លឹបបាល់ទាត់មួយនេះនឹងចំណាយថវិកាប្រមាណជាជាង ១ មុឺនដុល្លារដើម្បីដើម្បជុសជុលទីលានរបស់ខ្លួនឲ្យកាន់តែមានលក្ខណៈប្រសើរជាងមុនថែមទៀត ខណៈដែលការប្រកួតលីគកំពូលរដូវកាលថ្មីឆ្នាំ២០១៧ ក៏កាន់តែខិតជិតមកដល់ហើយដែរ ។
តាមការគ្រោងទុក ក្លឹបនឹងធ្វើការចាក់ជ័រកៅស៊ូបន្ថែមចំនួន ១៥តោន រាស់ស្មៅឡើងវិញ ថែមទាំងប្តូរប្រព័ន្ធភ្លើងផងដែរ ដោយគម្រោងកែប្រែនេះនឹងចាប់ផ្តើមនាដើមខែកុម្ភៈហើយនឹងបញ្ចប់ទៅយ៉ាងយូរត្រឹមពាក់កណ្តាលខែពោលគឺមុនពេលការប្រកួតទាំងអស់ចាប់ផ្តើម ។ សូមបញ្ជាក់ថា កាលពីការប្រកួតលីគកំពូលឆ្នាំមុន ក្រុមវេស្ទើនទទួលបានចំណាត់ថ្នាក់លេខ ៨ ចំណែកសម្រាប់កម្មវិធីប្រកួតលីគកំពូលកម្ពុជារដូវកាលថ្មីវិញនឹងត្រូវចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ និងមាន ១២ក្រុមចូលរួមបូករួមទាំងក្រុមឡើងមកពីលីគលំដាប់ទី២ ចំនួន ២ក្រុម គឺក្រុមគិរីវង់សុខសែនជ័យ និងក្រុមអគ្គិសនីកម្ពុជា ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ