FFC បង្កើតគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាដើម្បីត្រួតពិនិត្យបន្ថែមលើពាន Hun Sen Cup និងលីគរដូវកាលថ្មី

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីត្រួតពិនិត្យ និងជំរុញបន្ថែមលើការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន សែន ឬពាន Hun Sen Cup និងជើងឯកលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០១៧នេះ គឺគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ឬហៅកាត់ថា “CNCC” ។
   
លោក ឆាំង ពិសិដ្ឋ មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅសណ្ឋាគារសុខា កាលពីម្សិលមិញថា នេះជាលើកដំបូងហើយ ដែលសហព័ន្ធបង្កើតគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជានេះឡើយ ដោយមានលោក ឌី វិជ្ជា ជាប្រធានគណៈកម្មការនាយក និងមានសមាជិកមកពីក្លឹបនៃលីគកំពូលកម្ពុជាទាំង ១២ ជាសមាជិក ។ លោកបន្ដថា គោលបំណងនៃការបង្កើតគណៈកម្មការខាងលើនេះ គឺដើម្បីជំរុញបន្ថែមលើការប្រកួតជើងឯកថ្នាក់ជាតិនានាឲ្យកាន់តែវិវត្តឆ្ពោះទៅរកភាពល្អប្រសើរ ពិសេសគឺការប្រកួតជើងឯគលីកកំពូលកម្ពុជា និងពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៧នេះតែម្ដង ។
គួរបញ្ជាក់ថា CNCC ត្រូវបានបង្កើតឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ ពោលគឺបង្កើតមុនរដូវកាលថ្មីចាប់ផ្ដើម ដោយពាន Hun Sen Cup ចាប់ផ្ដើមប្រកួតដំណាក់កាលទី១ កាលពីថ្ងៃទី១៨ ខែមករាកន្លងទៅ និងពានជើងឯកលីគកំពូលកម្ពុជា ដែលគ្រោងនឹងចាប់ផ្ដើមការប្រកួតផ្លូវការ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ