Buriram បន្ដលត់ក្រុមខ្លាំងកម្ពុជា ក្រសួងការពារជាតិ ដោយលទ្ធផល ៣-០

ថៃ៖ ក្រុមជើងខ្លាំងនៃប្រទេសថៃ Buriram United បានបង្ហាញពីភាពអស្ចារ្យរបស់ខ្លួនជាថ្មី ជាមួយនឹងការលត់ក្រុមខ្លាំងកម្ពុជា ក្រសួងការពារជាតិ ដោយលទ្ធផល ៣-០ នៅក្នុងជំនួបមិត្តភាពអន្ដរជាតិលើទឹកដី I-Mobile របស់ខ្លួនកាលពីយប់មិញ បន្ទាប់ពីយកឈ្នះក្រុមភ្នំពេញក្រោន ដោយលទ្ធផល ៦-០ កាលពីថ្ងៃទី១៨ ខែមករាកន្លងទៅ ។

គ្រាប់បាល់ជ័យជម្នះរបស់ Buriram គឺរកបានដោយកីឡាករ Giogo Luis Santo ចំនួន ២គ្រាប់ ក្នុងនោះ ១គ្រាប់ គឺធ្វើសម្រេចដោយការទាត់បាល់ពិន័យ ១១ម៉ែត្រនៅពាក់កណ្ដាលតង់ទី១ និងមួយគ្រាប់ទៀត គឺរកបានដោយកីឡាករ Panga Hemviboon នៅដើមតង់ទី២ ។ ចំណែកក្រសួងការពារជាតិកម្ពុជា ក៏មានឱកាសវាយបកម្ដងម្កាលដែរ តែធ្វើមិនបានសម្រេច ។

ក្រោយបញ្ចប់ការប្រកួតមិត្តភាពជាមួយក្រុមលំដាប់លីគកំពូលថៃនេះ ក្រុមក្រសួងការពារជាតិ នៅសល់ ២ប្រកួតទៀត ក្នុងបេសកកម្មនៅលើទឹកដីថៃ រួមមានត្រូវជួបក្រុម Udornthan សមាជិកលីគទី៣របស់ថៃ នៅថ្ងៃទី២៤ ខែមករា និងប្រកួតចុងក្រោយជួបក្រុមលីគលំដាប់ទី២ របស់ថៃ គឺក្រុម Army United នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ