ផ្លូវការ៖ លីគឆ្នាំ២០១៧ ចាប់ផ្ដើមប្រកួតនៅថ្ងៃទី១៨ ខែកុម្ភៈ ខណៈបើកឆាកក្រុមការពារជើងឯក ប៉ះជើងឯករង

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញកម្មវិធីប្រកួតលីគកំពូលកម្ពុជារដូវកាលថ្មីជាផ្លូវការហើយ ដោយនឹងត្រូវចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ និងមាន ១២ក្រុមចូលរួម បូករួមទាំងឡើងមកពីលីគលំដាប់ទី២ ចំនួន ២ក្រុម គឺក្រុមគិរីវង់សុខសែនជ័យ និងក្រុមអគ្គិសនីកម្ពុជា ។ ការប្រកាសនេះបានធ្វើឡើងនៅក្នុងពិធីសន្និសីទសារព័ត៌មានស្តីពីការប្រកួតជាផ្លូវការពានសម្តេចតេជាហ៊ុន សែន រដូវកាលទី១១ប្រចាំឆ្នាំ២០១៧ និងការប្រកួតលីគកំពូលកម្ពុជារដូវកាលថ្មី នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ នេះ៕

សម្រាប់កម្មវិធីប្រកួតបើកឆាក គឺមាន ៤ប្រកួត រួមមានក្រុមការពារតំណែងជើងឯកឆ្នាំចាស់ បឹងកេតអង្គរ ប៉ះក្រុមជើងឯករងឆ្នាំចាស់ ក្រសួងការពារជាតិ, ក្រុមអគ្គិសនីកម្ពុជា ប៉ះក្រុមណាហ្គាវើល និងក្រុមខេមបូឌាថាយហ្គឺរ ប៉ះសុីម៉ាក់ ។

គួរបញ្ជាក់ថា រដូវកាលថ្មីនេះ គ្រោងនឹងបញ្ចប់នៅដើមខែធ្នូរ ដោយសហព័ន្ធបានផ្លាស់ប្តូររូបមន្តថ្មី គឺបន្ថែមវគ្គ Play-Off ពោលគឺក្រុមលេខ១ វគ្គសន្សំពិន្ទុ ២ជើង ត្រូវឈរចាំនៅវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុមលេខ៤ និងត្រូវជួបក្រុមលេខ៣ ដើម្បីឡើងទៅជួបក្រុមលេខ២ ហើយក្រុមឈ្នះត្រូវឡើងជួបក្រុមលេខ១ នៅវគ្គផ្តាច់ព្រ័ត្រតែម្តង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ