បឹងកេត កម្ដៅសាច់ដុំជាមួយ Cam-Tiger មុនជួប Lao Toyota ចុងខែនេះ

ភ្នំពេញ៖ ក្រុមបាល់ទាត់បឹងកេតអង្គរ នឹងធ្វើការប្រកួតមិត្តភាពលក្ខណៈកម្ដៅសាច់ដុំជាមួយក្រុម Cambodian Tiger នាវេលាម៉ោង ៤រសៀលថ្ងៃទី២០ ខែមករានេះ នៅលើទីលាន ISPP(ចាក់អង្រែ) ខណៈអ្នកគាំទ្រអាចចូលរួមបានដោយសេរី មិនតម្រូវឲ្យមានការលក់សំបុត្រអ្វីឡើយ ។

ការប្រកួតនេះ ក៏មិនខុសពីក្រុមភ្នំពេញក្រោនដែរ ព្រោះក្រុមបឹងកេតអង្គរ កំពុងត្រៀមខ្លួនប្រកួតវគ្គជម្រុះ Play-Off នៃពានរង្វាន់ AFC Cup 2017 ដូចគ្នា ដោយក្រុមជើងឯកលីគកំពូលកម្ពុជានេះ ត្រូវជួបក្រុមជើងឯកលីគកំពូលឡាវ Lao Toyota នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ ។

ប៉ុន្ដែអ្វីដែលពិសេស គឺការហ្វឹកហាត់ទម្រង់លេងរួម បន្ទាប់ពីក្លឹបមានប្រភពមកពីខេត្តកំពង់ចាមរូបនេះ ធ្វើការផ្លាស់ប្ដូរគ្រូបង្វឹក និងកីឡាករថ្មី-ចាស់មួយចំនួន ។ តែយ៉ាងណាក៏មានខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា នៅជួយជាបណ្ដោះអាសន្ន បើទោះពីកីឡាករជំនាញជើងឆ្វេងនេះ ព្រមទៅលេងឲ្យក្លឹបជប៉ុន Fujieda ក៏ដោយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ