ពាន​​ Hun Sen Cup: ព្រៃវែង, សៀមរាប និងឧត្តរមានជ័យ រកបាន ៣ពិន្ទុរៀងៗខ្លួន

ភ្នំពេញ៖ សម្រាប់លទ្ធផលបើកឆាកការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup រដូវកាលថ្មី កាលពីថ្ងៃទី១៩ ខែមករានេះ ក្នុងចំណោម ៤ប្រកួតមាន ៣ក្រុមរកបាន ៣ពិន្ទុ គឺមានក្រុមខេត្តព្រៃវែង, ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ។ ដោយឡែកក្រុមខេត្តកំពង់ឆ្នាំង និងខេត្តប៉ៃលិន បានត្រឹមចែកគ្នា ១ពិន្ទុប៉ុណ្ណោះ ក្រោយរក្សាលទ្ធផលស្មើគ្នា ០-០ ក្នុងការប្រកួតបើកឆាកពូលD ។

ចំពោះការប្រកួតពូលB ក្រុមខេត្តព្រៃវែង បានលត់ក្រុមខេត្តកណ្ដាល ដោយលទ្ធផល ៧-៣ នៅលើទឹកដីរបស់ខ្លួន ដើម្បីបាន ៣ពិន្ទុពេញឈរកំពូលតារាង ។ រីឯពូលC ក្រុមខេត្ដឧត្តរមានជ័យ បានយកឈ្នះម្ចាស់ផ្ទះខេត្តកំពង់ធំ ដោយលទ្ធផល ១-១ គ្រាដែលក្រុមជើងឯកកីឡាជាតិលើកទី១ ខេត្តសៀមរាប បានយកឈ្នះខេត្តព្រះវិហារ ដោយលទ្ធផល ៣-១ ។ សម្រាប់កម្មវិធីប្រកួតបន្ទាប់ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែមករាសប្ដាហ៍ក្រោយ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ