គ្រូព្រះខ័នរាជស្វាយរៀង បង្ហាញពីកង្វល់មុនរដូវកាលថ្មីចាប់ផ្ដើម

ភ្នំពេញ៖ លោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញពីក្ដីកង្វល់មួយចំនួន មុននឹងពាន Hun Sen Cup និងលីគកំពូលកម្ពុជា ចាប់ផ្ដើមប្រកួតផ្លូវការ បើទោះបីលោកបានត្រៀមកីឡាកររួចរាល់ហើយក៏ដោយ ។ កំឡុងពេលដឹកនាំក្រុមហ្វឹកហាត់ត្រៀមរដូវកាលថ្មី កាលពីពេលថ្មីៗកន្លងទៅ លោក សំ វ៉ាន់ដេត បានឲ្យដឹងថា អ្វីដែលលោកព្រួយបារម្ភ គឺកម្មវិធីប្រកួត និងការប្រមូលផ្ដុំក្រុមជម្រើសជាតិ ព្រោះលោកមិនចង់ជួបរឿងមិនល្អដូចកាលពីរដូវកាលមុនឡើយ ។
 
លោកថា កូនក្រុមលោកភាគច្រើនជាប់ជម្រើសជាតិដែលមិនជៀសបានព្រោះដើម្បីជាតិ ដោយការហ្វឹកហាត់ជម្រើសជាតិគឺខុសគ្នាហើយក៏ប្រឈមនឹងរបួសដែរ ។ ម្យ៉ាងវិញទៀត កម្មវិធីប្រកួត ដូចកាលឆ្នាំមុន ដោយសារកម្មវិធីមមាញឹក និងហើយកីឡាករមានរបួសច្រើនទៀត ទើបធ្វើឲ្យព្រះខ័នរាជស្វាយរៀង មានភាពត្រដាបត្រដួសមែនទែន នៅចុងដូវកាលនៃពាន Hun Sen Cup ។ ប៉ុន្ដែយ៉ាងណាលោកហាក់មិនសូវព្រួយបារម្ភពីគូប្រជែងរដូវកាលថ្មីនេះ ដូចឆ្នាំមុនៗឡើយ ព្រោះលោកមើលឃើញបច្ចុប្បន្នមានក្លឹបមួយចំនួនកំពុងមានបញ្ហាកីឡាករ និងគ្រូបង្វឹកនៅឡើយ ។
ដូច្នេះរដូវកាលថ្មីនេះ លោកបានតាំងចិត្តធ្វើឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីឆ្ពោះទៅប្រជែងតំណែងជើងឯកលីគកំពូលកម្ពុជា និងពាន Hun Sen Cup សាជាថ្មី ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ