ទិញសំបុត្រទស្សនាភ្នំពេញក្រោន និង Buriram United នឹងទទួលបានភេសជ្ជៈ Pocari Sweat មួយកំប៉ុង

ភ្នំពេញ៖ យោងតាមការប្រកាសរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានឱ្យដឹងថា រាល់ប្រិយមិត្តដែលទិញសំបុត្រចូលរួមទស្សនាការប្រកួតរវាងក្រុមភ្នំពេញក្រោន និង Buriram United នាថ្ងៃទី១៨ ខែមករា ស្អែកនេះនឹងទទួលបានភេសជ្ជៈ Pocari Sweat មួយកំប៉ុងភ្លាមៗតែម្តង ពោលគឺបានទាំងប្រភេទសំបុត្រ ៤០០០ រៀល និង ២០០០ រៀល ។

សូមបញ្ជាក់ថា លោកអ្នកអាចទិញសំបុត្រទស្សនាការប្រកួតរវាងក្លឹបដ៏ជោគជ័យទាំង ២ នេះបាននៅស្តង់ដែលស្ថិតនៅខាងមុខបរិវេណធនាគារអានកូ (ទល់មុខច្រកចូលពហុកីឡដ្ឋានជាតិអូឡាំពិក) ឬនៅកីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោនក៏បាន ខណៈដែលការប្រកួតនឹងចាប់ផ្តើមនាវេលាម៉ោង ៦ ល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ស្អែកនេះ និងមានផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ BTV ក៏ដូចជា True 4U របស់ប្រទេសថៃផងដែរ ៕

អត្ថបទ៖

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ