ព្រឹត្តិការណ៍ប្រណាំង ហ្គោខាតពេលយប់លើកទី១

ព្រឹត្តិការណ៍ប្រណាំង ហ្គោខាតពេលយប់លើកទី១នេះ នឹងរៀបចំឡើងដោយសហព័ន្ធកីឡាយានយន្តកម្ពុជា ដែលមានក្រុមហ៊ុន AP Kart Racing ជាអ្នករៀបចំខាងបច្ចេកទេស ដែលនឹងប្រព្រឹត្តទៅនៅ ពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី២៦ និង២៧ ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខនេះ ដោយត្រុូវចាប់ពីម៉ោង ១៖០០រសៀល ដល់ម៉ោង ៩៖០០យប់ ថ្ងៃទី២៦ គឺជាព្រឹត្តិការណ៍ប្រណាំងផ្លូវការណ៍ ដោយឡែកសម្រាប់បងប្អូនដែលចង់សាកនូវប្រភេទកីឡាមួយនេះអាចសាកល្បងបាននៅថ្ងៃទី២៧ ដែលជាព្រឹត្តិការណ៍ជិះកំសាន្ត សម្រាប់សាធារណជនទូទៅ។

12019847_937089829697935_8086725369671366004_n

ក្នុងនោះយើងបានបែងចែកជាបីកម្រិតគឺ ៖ Class A, Class B និង Class C ។ កីឡាករដែលចូលរួមប្រណាំងក្នុង Class A និង Class B សុទ្ធតែមានបទពិសោធន៍ និង បច្ចេកទេសខ្ពស់ ដែលនឹងប្រណាំងចំនួន ៤ជុំ រួមមាន ៖ Hit1 , Hit2 , Semi-Final and Final ហើយរាល់ការ ប្រណាំងជុំនីមួយៗត្រូវគិតពិន្ទុ អ្នកដែលបានពិន្ទុច្រើនជាងគេនឹងក្លាយជាជើងឯក ។ រីឯ Class C គឺសម្រាប់ កីឡាករដែលមិនសូវមានបទពិសោធន៍ ដែលបើកទូលាយឲ្យបងប្អូនប្រជាពលរដ្ឋទូទៅដែលចូលចិត្តបើកបរ មានបច្ចេកទេសក្នុងការបើកបរបានលឿនអាចចូលរួមប្រណាំងបាន។

12002165_937089879697930_1873210998798460671_n

រូបភាព៖ សហព័ទ្ធកីឡាយានយន្តកម្ពុជា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ