ក្រុមហ៊ុនខ្សែភាពយន្ដឥណ្ឌាគ្រោងផលិតភាពយន្តពាក់ព័ន្ធនឹងជីវិតកីឡានៅកម្ពុជា

 

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៥ ខែមករា ម្សិលមិញនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានធ្វើការ​ចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយនឹងក្រុមហ៊ុនខ្សែភាពយន្ដឥណ្ឌាដ៏ធំដើម្បីផលិតខ្សែភាពយន្ដ​ពាក់ព័ន្ធនឹងជីវិតកីឡា​ក្នុងប្រទេសកម្ពុជា​លើកដំបូងនាឆាប់ៗខាងមុខនេះ។


អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងថា ក្រុមហ៊ុនរឿងកុនឥណ្ឌានឹងមកសហការជាមួយ NOCC ដើម្បីផលិតរឿងកុនកីឡា និងបង្ហាញពី​វីរៈភាពកីឡាកម្ពុជា ក៏ដូចជាជំរុញការផ្សព្វផ្សាយឲ្យមហាជន និងអន្ដរជាតិបានស្គាល់ពីដំណើរជីវិត ការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីមួយចំនួនដែលនឹងត្រូវបាន​ជ្រើសរើសទៅថតកុន។ ពិសេសគឺជំរុញឲ្យចលនាកីឡាអូឡាំពិកកម្ពុជា កាន់តែមានភាពទាក់ទាញតាមរយៈការផ្សព្វផ្សាយទៅកាន់ទីផ្សារភាពយន្ដអន្ដរជាតិតែម្ដង»។
នេះជាលើកដំបូងហើយ ដែលមានក្រុមហ៊ុនភាពយន្ដ​បរទេសចាប់អារម្មណ៍ និងចង់សហការជាមួយកម្ពុជាដើម្បីបង្កើតខ្សែភាពយន្ដកីឡាក្នុងប្រទេសកម្ពុជា ហើយលោកពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង និងស្វាគមន៍យ៉ាងកក់ក្ដៅសម្រាប់កិច្ចសហការនេះ ដើម្បីជំរុញសក្ដានុពលវិស័យកីឡាក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ