ក្រុមវិសាខា កំពុងនាំមុខគេក្នុងព្រឹត្តិការណ៍ The 1st Cambodia Volleyball League 2017

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទះ The 1st Cambodia Volleyball League 2017 កាលពីថ្ងៃទី១៤ ខែមករា កន្លងទៅ ត្រូវបានធ្វើឡើងនៅខេត្តកំពង់ចាមដោយមាន ២ ប្រកួតក្នុងនោះក្រុមស្នងការនគរបាលខេត្តបាត់ដំបង បានចាញ់ក្រុមវិសាខា ១សិត ទល់៣សិតក្នុងពិន្ទុ២៥ ទល់២៣-២៤ទល់២៦-២១ទល់២៥ និង ១០ទល់២៥  ដូច្នេះ ដោយលេងបាន ២ ប្រកួតដូចគ្នានោះក្រុមវិសាខា ២ ប្រកួតឈ្នះទាំង ២ ប្រកួតបាន ៦ ពិន្ទុ រីឯក្រុមស្នងការនគរបាលខេត្តបាត់ដំបង ២ប្រកួតចាញ់ទាំង ២ ប្រកួតនិងមានពិន្ទុ ០ ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនការប្រកួតនេះបានចាប់ផ្ដើមនៅខេត្តព្រៃវែងដោយក្រុមវិសាខា បានយកឈ្នះក្រុមបញ្ជាការដ្ឋានអង្គរក្ស ៣ សិតទល់ ០ ចំណែក ក្រុមស្នងការនគរបាលខេត្តបាត់ដំបង ចាញ់ក្រុមកងពលធំអន្តរាគមន៍លេខ៣ ក្នុងលទ្ធផល ០ ទល់ ៣ សិត ។ មួយប្រកួតទៀតនោះគឺ ក្រុមក្រសួងមហាផ្ទៃប្រកួតឈ្នះក្រុមខេត្តកំពង់ចាម ៣ សិត ទល់ ០ ក្នុងពិន្ទុ ២៥ទល់២០-២៥ទល់១៥ និង ២៥ទល់១៣ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ