ចំណូលពីការប្រកួតរវាងភ្នំពេញក្រោន និង Buriram United នឹងត្រូវឧបត្ថម្ភដល់អង្គការ Football For Life

ភ្នំពេញ៖ តាមប្រភពព័ត៌មានពីថ្នាក់ដឹកនាំក្លឹបបាល់ទាត់ភ្នំពេញក្រោនបានឱ្យដឹងថា ប្រាក់ចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនាការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិដើម្បីមនុស្សធម៌រវាងក្រុមភ្នំពេញក្រោន និង Buriram United  នាថ្ងៃទី១៨ ខែមករា ខាងមុខនេះនឹងត្រូវឧបត្ថម្ភជូនដល់អង្គការ Football For Life ដែលកំពុងបំពេញបេសកកម្មក្នុងការរួមចំណែកការអភិវឌ្ឍន៍សង្គមតាមរយៈកីឡានោះ ។

សូមបញ្ជាក់ថា Football For Life  ត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ២០១៦ កន្លងមកក្នុងគោលដៅប្រើប្រាស់បាល់ទាត់ដើម្បីអភិវឌ្ឍន៍សង្គម និងផ្តល់ឱកាសដល់យុវជន យុវនារីនិងកុមារតូចៗបានចូលរួមក្នុងវិស័យបាល់ទាត់ និងជៀសឆ្ងាយពីអំពើអបាយមុខនានា ។ ជំនួបរវាងក្រុមទាំងពីរនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន RSN វេលាម៉ោង ៦ ល្ងាច ដោយសំបុត្រទស្សនាមានតម្លៃ ៤០០០ និង ២០០០រៀល ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ