បឹងកេតអង្គរនាំចូលខ្សែប្រយុទ្ធប្រេសីុីលមួយរូបក្រោយ CV 11 ត្រូវបានផ្ទេរចេញ

ភ្នំពេញ៖ ក្លឹបបាល់ទាត់អង្គរបានប្រកាសឱ្យដឹងថា ក្លឹបជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១៦ នេះបានសម្រេចនាំចូលខ្សែប្រយុទ្ធមួយរូបសញ្ជាតិប្រេសុីលដែលធ្លាប់បានលេងឱ្យបណ្តាក្លឹបជាច្រើននៅក្នុងប្រទេសកំណើតរបស់ខ្លួនមុននឹងមកប្រកបអាជីពនៅក្លឹប Chiangmai  របស់ថៃកាលពីរដូវកាលឆ្នាំ២០១៥-២០១៦ កន្លងទៅ ។

កីឡាករ  Silva Calijuri Maycon Rogerio បានថ្លែងថា៖ «ខ្ញំុរីករាយជាទីបំផុតដែលបានចុះហត្ថលេខាជាមួយក្លឹបដ៏ល្អនៅកម្ពុជា ខ្ញំុសង្ឃឹមថាពួកយើងនឹងសម្រេចបាននូវលទ្ធផលវិជ្ជមានសម្រាប់រដូវកាលនេះ ហើយខ្ញំុសូមអរគុណដល់ក្លឹបដែលផ្ដល់សេចក្ដីទុកចិត្តលើរូបខ្ញំុ។ សម្រាប់អ្នកគាំទ្រទាំងអស់គ្នាវិញ ខ្ញំុរំពឹងថានឹងធ្វើឲ្យអ្នករាល់គ្នារីករាយជាមួយនឹងលទ្ធផលដ៏អស្ចារ្យនៅលើទីលានប្រកួត។» យ៉ាងណាក៏ដោយ គេនៅមិនទាន់ប្រកាសឱ្យដឹងថាកីឡាករចំណូលថ្មីរូបនេះនឹងពាកអាវលេខប៉ុន្មាននោះទេ ខណៈដែលខ្សែប្រយុទ្ធចាន់ វឌ្ឍនាកា ដែលជាម្ចាស់លេខ១១ នោះនឹងត្រូវចាកចេញទៅប្រកបអាជីពនៅលីគទី៣ នៃប្រទេសជប៉ុននាពេលដ៏ខ្លីខាងមុខនេះហើយ ។

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ