ភ្នំពេញក្រោន បើកទ្វារស្វាគមន៍ Buriram United នៅថ្ងៃទី១៨ ខែមករា នេះ

ភ្នំពេញ៖ តាមប្រភពព័ត៍មានពីក្លឹបបាល់ទាត់ភ្នំពេញក្រោនបានឱ្យដឹងថា នាវេលាម៉ោង ៧ ល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧  ខាងមុខនេះ ក្រុម Buriram United របស់ថៃ នឹងធ្វើដំណើរមកប្រកួតមិត្តភាពជាមួយក្លឹបជើងឯក ៦ សម័យកាលនៃលីគកំពូលកម្ពុជានៅកីឡដ្ឋាន RSN របស់ក្លឹបភ្នំពេញក្រោនតែម្តង ។

ករប្រកួតមិត្តភាពនេះគឺជាផ្នែកមួយនៃការត្រៀមខ្លួនសម្រាប់រដូវកាលថ្មី ខណៈដែលក្លឹបទាំងពីរសុទ្ធតែជាក្លឹបបាល់ទាត់ដ៏ជោគជ័យនៅក្នុងប្រទេសជិតខាងគ្នានេះ ។ ជាងនេះទៅទៀត ជំនួបជាមួយក្រុមជើងឯក Toyota Mekong Club Championship 2017 នេះនឹងអាចធ្វើឱ្យក្លឹបភ្នំពេញក្រោនទទួលបានបទពិសោធន៍ ក៏ដូចជាការប្រកួតប្រជែងដ៏ល្អមួយមុននឹងការប្រកួត AFC Cup ឈានចូលមកដល់នាអំឡុងខែកុម្ភៈខាងមុខនេះ ៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ