កុំភ្លេចម៉ោង ១០យប់នេះ គោព្រៃកម្ពុជា ប៉ះក្រុមខ្លាំងអាស៊ី អារ៉ាប់ប៊ីសាអូឌីត!

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិបើកឆាកឆ្នាំ២០១៧ នាវេលាម៉ោង ១០យប់នេះ នៅកីឡដ្ឋាន Zayed Sports City លើទឹកដីកណ្ដាលអារ៉ាប់រួម ដោយត្រូវជួបជាមួយក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត ដែលជាក្រុមខ្លាំងមួយក្នុងចំណោម ៥ក្រុមនៃទ្វីបអាស៊ី ។

នេះគឺជាប្រវត្តិសាស្ដ្រក្នុងពិភពលោក ដែលក្រុមរហស្សនាមគោព្រៃកម្ពុជា និងក្រុមអារ៉ាប់ប៊ីសាអូឌីត បានជួបគ្នា ហើយក៏ជាការប្រកួតគួរឲ្យចាប់អារម្មណ៍ផងដែរ បើទោះបីកីឡាករសំខាន់ៗមួយចំនួនរបស់កម្ពុជា មិនបានរួមដំណើរទៅអារ៉ាប់រួមក៏ដោយ ។ នេះជាបទពិសោធន៍ថ្មី ដែលកម្ពុជានឹងទទួលបានពីក្រុមមានបទពិសោធន៍ជោគជាំលើទីលាន និងដឹកនាំដោយគ្រូបង្វឹកធ្លាប់ដឹកនាំក្លឹប Dortmund គឺលោក Marwijk ទៀតផង ។

ការប្រកួតយប់នេះ កីឡាករសំខាន់ៗធ្លាប់ជួយកម្ពុជា ក្នុងការប្រកួតអន្ដរជាតិកន្លងទៅ ដែលត្រូវអវត្តមាន គឺមានខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម, ឈិន ឈឿន, សុខ សុវណ្ណ និងអ្នកចាំទី ស៊ូ យ៉ាទី ជាដើម ដោយពួកគេមានរបួស និងអ្នកខ្លះមានធុរៈផ្ទាល់ខ្លួន ។ ចំណែកលោក Lee Tae Hoon បានសម្ដែងការព្រួយបារម្ភចំពោះការប្រកួតនេះ ដោយសារការអវត្តមានកីឡាករមានបទពិសោធន៍ តែលោករំពឹងថា នឹងប្រើប្រាស់ធនធានយុវជនបានល្អ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ