ណាហ្គាវើល ប៉ះក្រុម Penang FA ម៉ោង ៨យប់នេះ នៅទីក្រុង George Town

ភ្នំពេញ៖ ក្រុមបាល់ទាត់របស់កម្ពុជា ណាហ្គាវើល នឹងត្រូវជួបប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមម្ចាស់ផ្ទះ Penang FA របស់ម៉ាឡេស៊ី នាវេលាម៉ោង ៨យប់នេះ នៅកីឡដ្ឋាន City នៃទីក្រុង George Town ដែលជាទឹកដីកំណើតរបស់ក្លឹបលំដាប់លីគកំពូលម៉ាឡេស៊ីនេះតែម្ដង ។

តាមការអញ្ជើញរបស់ក្លឹប Penang FA លោក មាស ចាន់ណា បានដឹកនាំកូនក្រុមរបស់ខ្លួន ធ្វើដំណើរទៅទីក្រុង George Town កាលពីថ្ងៃទី១១ ខែមករាកន្លងទៅ ដើម្បីត្រៀមការប្រកួតមិត្តភាពនេះ ហើយនេះក៏ជាការប្រកួតមិត្តភាពក្រៅទឹកដីលើកដំបូងរបស់សមាជិកលីគកំពូលកម្ពុជានេះផងដែរ ។

គួរបញ្ជាក់ថា Penang FA គឺជាក្រុមមានបទពិសោធន៍ជោគជាំលើទីលានជាច្រើនឆ្នាំមកហើយ ។ ឆ្នាំ២០១៦កន្លងទៅនេះ Penang FA បានឆ្លងកាត់ ២២ប្រកួតឈ្នះ៥, ស្មើ៧ និងចាញ់១០ មាន ២២ពិន្ទុឈរលេខរៀងទី១០ ។ ប៉ុន្ដែក្លឹបនេះ ក៏ធ្លាប់ឈ្នះជើងឯកលីគកំពូលម៉ាឡេស៊ីបាន ២ជំនាន់ផងដែរ កាលពីឆ្នាំ១៩៩៨ និងឆ្នាំ២០០១ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ