ក្រុមបាល់ទាត់ចំនួន ៣២ នឹងប្រជែងគ្នាដណ្ដើមរង្វាន់ ១០.០០០ដុល្លារពីក្រុមហ៊ុន Ganzberg

ភ្នំពេញ៖ ព្រឹត្តិការណ៍ Ganzberg Futsal-Cup2017 នឹងចាប់ផ្ដើមនៅថ្ងៃទី១៣ ខែមករា នេះនាទីលាន T-Soccer ដោយមានក្រុមបាល់ទាត់ចំនួន ៣២ក្រុមចូលរួម។ នេះក៏ជាឆ្នាំទី២ ហើយដែលក្រុមហ៊ុន Ganzber បានបង្កើតឲ្យមានព្រឹត្តិការណ៍នេះឡើងដែលកាលពីឆ្នាំ២០១៦ កន្លងទៅក្រុម Daniel FC គឺជាក្រុមលើកពានជើងឯក ។

ក្នុងចំណោោម ៣២ ក្រុមដែលចូលរួមប្រកួតនេះមាន ២៤ក្រុមបានមកពីការប្រកួតជម្រុះនៅមណ្ឌលចំនួន ៤ដើម្បីរកក្រុមខ្លាំងៗចំណែកឯ ៨ក្រុមទៀតគឺក្រុមចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៨ កាលពីឆ្នាំចាស់ ។ ប្រកួតនេះនឹងធ្វើរៀងរាល់យប់ថ្ងៃសុក្រដោយមួយសប្ដាហ៍មាន ២ ប្រកួត និងអនុវត្តតាមរូបមន្តជម្រុះគឺក្រុមដែលចាញ់ត្រូវហាលអាវ ដោយក្នុងវគ្គជម្រុះបឋមមាន ១៦ប្រកួតហើយក្រុមដែលឈ្នះនៅវគ្គជម្រុះបឋមនេះត្រូវឈានបន្តទៅប្រកួតនៅជុំទី ២ និងវគ្គបន្តបន្ទាប់ទៀតរហូតនៅសល់ ៤ក្រុមចុងក្រោយទើបប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

សូមបញ្ជាក់ថា ក្រុមខ្លាំងៗដែលចូលរួមក្នុងព្រឹត្តិការណ៍នេះមានដូចជា Daniel FC ដែលជាជើងឯកឆ្នាំចាស់, ក្រុមអាណាចក្របៃតង, ក្រុម Ov Mal និង ដូនពេញ FC ជាដើម ។ សម្រាប់រដូវកាលថ្មីនេះមិនដឹងថាក្រុម Daniel FC អាចរក្សាតំណែងជើងឯករបស់ខ្លួនបានដែរឬយ៉ាងណាទេ ? ខណៈដែលមានក្រុមចំណូលថ្មីប្លែកៗចូលរួមច្រើនជាងមុននោះ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ