ទូកក្តោងកម្ពុជាចូលរួមព្រឹត្តិការណ៍ 36th Singapore Open Windsurfing Championship នៅសិង្ហបុរី

ភ្នំពេញ៖ សហព័ន្ធកីឡាទូកក្ដោងកម្ពុជាបានបញ្ជូនកីឡាករទូកក្តោងចំនួន៣រូបចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោង 36th Singapore Open Windsurfing Championship ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី​១១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ​២០១៧ ដែលមានកីឡាករចូលរួមចំនួន​១០០នាក់ មកពីបណ្តាប្រទេសផ្សេងៗ នៅលើពិភពលោក​។ អនុប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជាលោក ថោង រដ្ឋស័ក្កិ បានឱ្យដឹងថា នេះគឺជាលើកដំបូងរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជាដែលបានបញ្ជូនកីឡាករទៅចូលរួមប្រកួតជាលក្ខណៈអន្តរជាតិបែបនេះ ។

សូកបញ្ជាក់ថា សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ជូនកីឡាករចំនួន៣រូប គឺកីឡាករហៀង ស៊ុនហេង, សូត្រ មេសា  និងកីឡាករឌុច ប៊ុនធឿន ។ គួបញ្ជាក់ផងដែរថា សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានចាប់កកើតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ រហូតពេលនេះមានអាយុត្រឹមតែ​១ឆ្នាំ​ ៤ខែតែប៉ុណ្ណោះ ប៉ុន្តែសហព័ន្ធទទួលបានលទ្ធផលល្អគួរឲ្យកត់សម្គាល់​ ដោយកន្លងមកធ្លាប់បានបញ្ជូនកីឡាករទៅហ្វឹកហាត់ផ្លាស់ប្តូរបទពិសោធន៍ជាមួយ​កីឡាករជម្រើសជាតិរបស់ប្រទេសថៃនៅទីក្រុងប៉ាតាយា ប្រទេសថៃរយៈពេល ២សប្តាហ៌ផងដែរ៕

អត្ថបទ៖ រត្ន័

 

 

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ